String

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

មេរៀន​មុន យើង​សិក្សា​អំពី​តម្លៃ​ជា​លេខ ។ រីឯ​មេរៀន​នេះ យើង​សិក្សា​អំពី​តម្លៃ​ជា អក្សរ ដែល​យើង​ហៅ​វា​ថា String ។

របៀប​សរសេរ String

ទម្រង់​ទូទៅ

ជា​ទូទៅ ដើម្បី​សរសេរ​អក្សរ យើង​អាច​សរសេរ​វា​នៅ​ក្នុង​អព្ភន្តរសញ្ញា​ចំនួន​មួយ​ឬ​ពីរ ។

<?php
$name = "Khode";    // អព្ភន្តរសញ្ញា​ចំនួន​ពីរ
$type = 'Academy';  // អព្ភន្តរសញ្ញា​ចំនួន​មួយ
echo $name;
echo " ";
echo $type;
?>

បន្ត​អក្សរ

ដើម្បី​បន្ត​អក្សរ ត្រូវ​ប្រើ​សញ្ញា . ឬ​ប្រើ​វិធី​ផ្សេងៗ​ទៀត ដូច​ខាងក្រោម ។

<?php
$name = "Khode";
$type = 'Academy';
echo $name . " " . $type . "<br>";

// យើង​អាច​ហៅ​អញ្ញាត ក្នុង string តែ​ម្ដង
echo "$name $type <br>";
// បើ​មាន​បញ្ហា យើង​អាច​សរសេរ
echo "{$name} {$type}";
?>

ភាព​ខុសគ្នា​រវាង " និង '

អព្ភន្តរសញ្ញា​មួយ​ឬ​ពីរ ត្រូវ​បាន​ប្រើ ដើម្បី​សរសេរ​អក្សរ តែ​វាមាន​លក្ខណៈ​ខុសគ្នា​មួយ​ចំនួន ។

<?php
$name = "Khode";
$type = 'Academy';
echo "$name $type <br>";
echo "{$name} {$type} <br>";
echo '$name $type <br>';
echo '{$name} {$type} <br>';
?>

Escape-Sequence

Escape-Sequence គឺ​ជា​ការសរសេរ​តួអក្សរ​មួយ​ចំនួន ដែល​មាន​មុខ​ងារ​នៅ​ក្នុង string ។

" គឺ​មាន​មុខងារ​បញ្ចប់ String ។ ដូចនេះ កាល​ណា​យើង​សរសេរ​វា វា​មិន​ចេញ​ជា​ចម្លើយ​ទេ វា​ប្រាប់​ថា String នោះ​គឺ​ចប់​ត្រង់​សញ្ញា​នោះ​ឯង ។ អញ្ចឹង​ហើយ ដើម្បី​សរសេរ​វា​ឲ្យ​ចេញ​ជា​ចម្លើយ យើង​ត្រូវ​ប្រើប្រាស់​លក្ខណៈ​នៃ Escape-Sequence នេះ​ឯង ។

Escape-Sequence ដែល​និយម​ប្រើ
Escape-Sequence ចេញ​ជា
\" "
\' '
\$ $
\\ \
\n ចុះ​បន្ទាត់
\t tab មួយ
<?php
// ចង់​បាន​ឲ្យ​ចេញ It's called "Khode"

// បើ​យើង​សរសេរ​បែប​នេះ
// echo "It's called "Khode"";
// វា​នឹង​ចេញ​ជា​បញ្ហា

// ចម្លើយ
// យើង​ត្រូវ​ប្រើ សរសេរ " ដែល​មាន​បញ្ហា​នោះ
// នៅ​ពី​មុខ \
echo "It's called \"Khode\"";
?>

Function ដែល​ប្រើ​ជាមួយ String

Function ដែល​ប្រើ​ជាមួយ String
Function មុខងារ
strlen() រាប់​ចំនួន​តួ​អក្សរ
str_word_count() រាប់​ចំនួន​ពាក្យ
strrev() ត្រឡប់​អក្សរ
strpos() ទីតាំង​អក្សរ
str_replace() ជំនួស​អក្សរ
str_repeat() បំផ្ទួន​អក្សរ
strtolower() អក្សរ​តូច​ទាំងអស់
strtoupper() អក្សរ​ធំ​ទាំងអស់
lcfirst() អក្សរ​តូច​តួ​ដំបូង
ucfirst() អក្សរធំ​តួដំបូង
ucwords() អក្សរ​ធំ​តួ​ដំបូង​នៃ​ពាក្យ​នីមួយៗ
<?php
    $text = "kHode aCaDemy";
    echo $text . "<br>";

    echo strlen($text) . "<br>";
    echo str_word_count($text) . "<br>";
    echo str_repeat(strtolower($text), 3) . "<br>";
    echo ucwords($text) . "<br>";
?>
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត