កម្មវិធី

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

កម្មវិធី​ជាមួយ PHP

ក្នុង​ដំណើរការ PHP យើង​តែង​ត្រូវ​ការ​កម្មវិធី​ចំនួន ៥ ៖

  • កម្មវិធី​សរសេរ​កូដ សំរាប់​សរសេរ​កូដ
  • កម្មវិធី​រុករក​គេហទំព័រ សំរាប់​ដំណើរការ​គេហទំព័រ
  • PHP parser សំរាប់​បកប្រែ PHP
  • Web server សំរាប់​ឲ្យ PHP ដំណើរការ​ពី​លើ
  • កម្មវិធី​ផ្ទុក​ទិន្នន័យ សំរាប់​ផ្ទុក​ទិន្នន័យ ។

កម្មវិធី

សំរាប់​កម្មវិធី​សរសេរ​កូដ និង​កម្មវិធី​រុក​រកគេហទំព័រ យើង​មាន​វា​រួច​ហើយ នៅ​ក្នុង​មេរៀន HTML ។ ដូចនេះ កម្មវិធី​ដែល​យើង​ត្រូវ​ការ​មាន PHP Parser, Web Server និង​កម្មវិធី​ផ្ទុក​ទិន្នន័យ ដែល​យើង​ត្រូវ​ដំឡើង​វា​ដាច់​ដោយ​ឡែក​ពីគ្នា ។ ប៉ុន្តែ ដោយ​រាល់​ពេល​ដែល​ធ្វើ​ការ​ជាមួយនឹង​កូដ PHP យើង​ចោល​របស់​ទាំងនោះ​មិន​បាន ដូចនេះ មាន​កម្មវិធី​មួយ​ចំនួន ដែល​មាន​ផ្ទុក​កម្មវិធី​ទាំងអស់​នោះ​នៅ​ក្នុង​នឹង​តែ​ម្ដង ។

កម្មវិធី

ក្នុង​មេរៀន​នេះ យើងជ្រើសរើស​យក​កម្មវិធី Xampp មក​ដំណើរការ​កូដ PHP ។

អំពី Web Server

Web Server គឺ​ជា​កន្លែង​ដែល​បម្រើ​នូវ​តំរូវ​ការ​របស់​អ្នក​ប្រើប្រាស់​គេហទំព័រ ។

អ្នក​ប្រើប្រាស់​ចូល​ទំព័រ home នោះ Web Server នឹង​ចាត់​ចែង​ថា នឹង​ត្រូវ​បញ្ជូន​អ្វី​ទៅ​អ្នក​ប្រើប្រាស់​វិញ ។

Apache

Web Server ដែល​ត្រូវ​បាន​ប្រើ​ដោយ Xampp មាន​ឈ្មោះ​ថា Apache ។ ដើម្បី​ដំណើរការ Apache យើង​ត្រូវ​បើក​កម្មវិធី Xampp ហើយ​ចុច Start នៅ​ជួរ​ជាមួយ​នឹង Apache ។ បើ Apache វា​ចេញ​ពណ៌​បៃតង បាន​សេចក្ដីថា វា​ដំណើរការ​ត្រឹមត្រូវ ។

ចុច Start
ចុច Start
Apache ដំណើរការ
Apache ដំណើរការ

ទីតាំង Folder នៃ Web Server

ឯកសារ PHP ត្រូវ​បញ្ចប់​ដោយ .php ។ ដើម្បី​ឲ្យ​ឯកសារ PHP ដំណើរការ យើង​ត្រូវ​យក​ឯកសារ​ទាំងអស់​នោះ ដាក់​នៅ​ក្នុង folder នៃ web server ដែល​ដំណើរការ​ដោយ​កម្មវិធី xampp ដែល​យើង​កំពុង​ប្រើ ។ Folder នៃ web server នៃ​កម្មវិធី xampp យើង​អាច​ចូល​បាន ដោយ​ចុច explorer នៅ​លើ xampp ហើយ​ចូល folder ដែល​មាន​ឈ្មោះ​ថា htdocs ។

Explorer នៅលើ Xampp
Explorer នៅលើ Xampp
htdocs នៅ​ក្នុង Xampp
htdocs នៅ​ក្នុង Xampp

សាកល្បង Apache

នៅ​ក្នុង Xampp ជួរ Apache មាន​ប៊ូតុង Admin ។ នៅ​ពេល​ដែល​ចុច​វា​ទៅ វា​នឹង​បើក​ទំព័រ localhost ។ អ្វីៗ​ដែល​បង្ហាញ​មក​នោះ គឺ​បាន​មក​ពី​ឯកសារ index ឬ home ឬ default ដែល​មាន​នៅ​ក្នុង folder htdocs ខាងលើ​នោះ​ឯង ។

Admin នៅ​ក្នុង Xampp
Admin នៅ​ក្នុង Xampp
Admin របស់ Apache
Admin របស់ Apache
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត