Session

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

ដោយ​ហេតុ​តែ Cookie វា​ផ្ទុក​នៅ​លើ web browser របស់​អ្នក​ប្រើប្រាស់ ដូចនេះ បើ​យើង​ផ្ទុក​នូវ​របស់​សំខាន់ៗ វា​មិន​សូវ​ជា​សុវត្ថិភាព​នោះ​ទេ ។ ប៉ុន្តែ​មាន​តែ​ការ​ផ្ទុក​លើ Web browser ទេ ដែល​អាច​ដឹង​អំពី​បម្រើបម្រាស់​របស់​អ្នក​ប្រើប្រាស់​បាន ។ ដូចនេះ ដើម្បី​ផ្ទុក​របស់​សំខាន់ៗ ហើយ​អាច​ដឹង​អំពី​បម្រើបម្រាស់​របស់​អ្នក​ប្រើប្រាស់ គេ​បង្កើត​នូវ Session ។ Session គឺ​ជា​ទិន្នន័យ​មួយ​ប្រភេទ ដែល​ផ្ទុក​តម្លៃ​នៅ​នឹង Server ហើយ​វា​ប្រើ​ប្រាស់ Cookie ដើម្បី​ឲ្យ​អាច​មាន​ទំនាក់ទំនង​ជាមួយបម្រើបម្រាស់​របស់​អ្នក​ប្រើប្រាស់​លើ web browser ។

ចាប់​ផ្ដើម Session

ដើម្បី​ធ្វើ​ការ​ជាមួយ Session បាន ដំបូង​យើងត្រូវ​ចាប់​ផ្ដើម​វា​ជាមុន​សិន ។ ដើម្បី​ចាប់ផ្ដើម Session យើង​ត្រូវ​ប្រើ session_start() ។

យើង​អាច​កំណត់​ឲ្យ Session ​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ​បាន ដោយ​កែ​តម្រូវ​របស់​មួយ​ចំនួន​នៃ Web Server (Apache) ដែល​យើង​ប្រើ ។ ដើម្បី​ធ្វើ​ដូចនោះ យើង​ត្រូវ​ចូល​ទៅ​កាន់​ឯកសារ php.ini រួច​ស្វែង​រក session.auto_start ហើយ​កំណត់​តម្លៃ 1 ។

Session ជា​ផ្នែក​មួយ​នៃ Header ។

បម្រើបម្រាស់​តម្លៃ​នៃ Session

ហៅ និង​កែ​តម្លៃ

គ្រប់​តម្លៃ​ដែល​មាន​នៅ​ក្នុង Session ត្រូវ​បាន​កំណត់ និង​អាច​យក​មក​ប្រើប្រាស់​បាន​នៅ​ក្នុង $_SESSION ។

<?php
    session_start();

    // បើ​មាន number ក្នុង session, ដំកើន 1
    if(isset($_SESSION['number']))
        $_SESSION['number'] += 1;

    // បើ​គ្មាន number ក្នុង session, បង្កើត
    else
        $_SESSION['number'] = 1;
?>
<html>
   <body>
      <?php  echo "អ្នក​បើក​ទំព័រ​នេះ {$_SESSION['number']} ដង"; ?>
   </body>
</html>

លុប​តម្លៃ

ដើម្បី​លុប​តម្លៃ​ចេញ​ពី Session គឺ​ដូច​ទៅ​នឹង​លុប​អញ្ញាត​ធម្មតា​ដែរ គឺ​យើង​ត្រូវ​ប្រើ unset() ។

<?php
unset($_SESSION('number'));
?>

លុប​តម្លៃ​ទាំងអស់

ដើម្បី​លុប​តម្លៃ​ទាំងអស់​ចេញ​ពី Session យើង​ត្រូវ​ប្រើ session_unset() ។

សំរាប់ session_destroy គឺ​លុប​តម្លៃ​ទាំងអស់ ហើយ​ថែម​ទាំង​បញ្ឈប់ Session បច្ចុប្បន្ន​ថែម​ទៀត ។ បើ​ចង់​ប្រើ Session បន្ត​ទៀត យើង​ត្រូវ session_start() ម្ដង​ទៀត ។

ស្វែង​យល់​អំពី​ដំណើរការ​នៃ Session

នៅ​ពេល​ចាប់​ផ្ដើម Session វា​ពិនិត្យ​ថា តើ​ធ្លាប់​ចាប់​ផ្ដើម Session ម្ដង​រួច​មក​ហើយ​ឬ​នៅ ?

session.* ខាងក្រោម​ទាំងអស់ គឺ​ជា​តម្លៃ​ដែល​ចេញ​ពី​ឯកសារ php.ini ។

ពិនិត្យ​ថា ផ្ដើម Session រួច​ហើយ​ឬ​នៅ

ដើម្បី​ពិនិត្យ​មើល​ថា តើ​ផ្ដើម Session រួច​ហើយ​ឬ​នៅ គឺ​វា​ពិនិត្យ​ទៅ​លើ Cookie ថា មាន​តម្លៃ​ដែល​ឈ្មោះ​ដូច​ទៅ​នឹង session.name ដែរ​ឬ​ទេ ។

បង្កើត Session

បង្កើត Session

ក្នុង​ពេល​វា​បង្កើត session វា​ដំណើរការ​ដូច​ខាងក្រោម ៖

  1. បង្កើត Cookie ដោយ​ប្រើ setcookie() ដែល​កំណត់​តម្លៃ ៖
    1. session.name
    2. ព្រាវ
    3. session.cookie_lifetime
    4. session.cookie_path
    5. session.cookie_domain
    6. session.cookie_secure
    7. session.cookie_httponly ។
  2. បង្កើត​ឯកសារ​មួយ
    • ទីតាំង​នៅ​ក្នុង session.save_path
    • ឈ្មោះ​ផ្ដើម​ដោយ sess_ និង​បន្ត​ដោយ​តម្លៃ​ដែល​ព្រាវ​ពី​ចំណុច​ទី​១ ។

ហៅ Session ចាស់​មក​ប្រើ

ហៅ Session ចាស់

ដំណាក់​កាល​ដែល​វា​ហៅ Session ចាស់​យក​មក​ប្រើ​គឺ ៖

  1. ចូល​ទៅ​ក្នុង​ទីតាំង session.save_path ។
  2. ចាប់​យក​តម្លៃ​ចេញ​ពី​ឯកសារ session ដែល​ផ្ដើម​ដោយ sess_ ហើយ​បញ្ចប់​ដោយ​តម្លៃ​នៃ Cookie ដែល​មាន​ឈ្មោះ​ដូច​ទៅ​នឹង session.name ។
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត