លេខ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

លេខ​នៅ​ក្នុង PHP មាន ២ ប្រភេទ

  1. ចំនួន​គត់ (int)
  2. ចំនួន​ទសភាគ (float) ។

គណនា

ប្រមាណវិធី

ធម្មតា កាលណា​តម្លៃ​មួយ​ជា​លេខ យើង​អាច​គណនា​វា​បាន ដោយ​ប្រើ​វិធី ៖

នៅ​ក្នុង PHP មាន​វិធី​មួយ​ទៀត​ក្នុង​ការ​គណនា​លេខ ដែល​ត្រូវ​បាន​ហៅ​ថា "ម៉ូឌូឡូ" ដោយ​ប្រើ​សញ្ញា % ។ ម៉ូឌូឡូ គឺ​ជា​ការ​គណនា​ដើម្បី​បាន​នូវ​សំណល់​នៃ​ការ​ចែក ។

<?php
echo 2 + 3.5;
echo "<br>";
echo 3 - 5;
echo "<br>";
echo 3 * -1;
echo "<br>";
echo 5 / 3;
echo "<br>";

echo 5 % 3; 
// 2 ព្រោះ 5/3 សំណល់ 2
?>

ការ​សរសេរ​កាត់

ការ​ផ្លាស់​ប្ដូរ​តម្លៃ​នៃ​អញ្ញាត ដោយ​យក​តម្លៃ​ចាស់​មក​ប្រើ ក្នុង​លក្ខណៈ​ខ្លះ យើង​អាច​សរសេរ​កាត់​ដូច​ខាងក្រោម ។

<?php
$number = 20;
// ប្ដូរ​តម្លៃ​ថ្មី ដោយ​យក​តម្លៃ​ចាស់​ទៅ​គណនា
$number = $number + 2;
echo $number;
echo "<br>";

// យើង​អាច​សរសេរ​កាត់
$number = 20;
$number += 2;
echo $number;
echo "<br>";
?>

ឧទាហរណ៍​នៃ​ការ​សរសេរ​កាត់​នានា ៖

<?php
$number -= 2;
// ស្មើ​នឹង $number = $number - 2

$number *= 3;
// ស្មើ​នឹង $number = $number * 3

$number /= 5;
// ស្មើ​នឹង $number = $number / 5

$number %= 4;
// ស្មើ​នឹង $number = $number % 4

// សំរាប់​ការ​តម្កើន​តម្លៃ​មួយ យើង​អាច​សរសេរ
$number = $number + 1;
$number += 1;
$number++;
++$number;

// សំរាប់​ការ​បន្ថយ​តម្លៃ​មួយ យើង​អាច​សរសេរ
$number = $number - 1;
$number -= 1;
$number--;
--$number;
?>

ភាព​ខុសគ្នា​រវាង ++ មុន និង​ក្រោយ​អញ្ញាត ។

<?php
$number = 20;
echo $number++;     // 20
// $number++ យក​តម្លៃ​ដើម​របស់​វា​ទៅ​ប្រើ រួច​បាន​វា​តម្កើន​មួយ ។
echo "<br>";
echo $number;       // 21
echo "<br><br>";

$number = 20;
echo ++$number;     // 21
// ++$number យក​តម្លៃ​ដើម​របស់​វា​ទៅតម្កើន​មួយ រួច​បាន​យក​ទៅ​ប្រើ ។
echo "<br>";
echo $number;       // 21
?>

ទម្រង់​លេខ

នៅ​ក្នុង PHP ទម្រង់​នៃ​ការ​សរសេរ​លេខ មាន​លក្ខណៈ​ដូចខាងក្រោម ។

ទម្រង់​នៃ​ការ​សរសេរ​លេខ
កូដ PHP ពណ៌នា
123 ប្រភេទ​ជា int
12.3 ប្រភេទ​ជា float
123e-2 មាន​ន័យ​ថា 123 គុណ​នឹង 10 ស្វ័យ​គុណ -2 ស្មើ​នឹង 1.23
12e+2 មាន​ន័យថា 12 គុណ​នឹង 10 ស្វ័យ​គុណ 2 ស្មើ​នឹង 1200
0b1101 មាន​ន័យ​ថា 1101 ជា​លេខ​ក្នុង​របាប់​គោល 2 ស្មើ​នឹង 13 ក្នុង​របាប់​គោល 10
012 មាន​ន័យ​ថា 12 ជា​លេខ​ក្នុង​របាប់​គោល 8 ស្មើ​នឹង 10 ក្នុង​របាប់​គោល 10
0x2F មាន​ន័យ​ថា 2F ជា​លេខ​ក្នុង​របាប់​គោល 16 ស្មើ​នឹង 47 ក្នុង​របាប់​គោល 10

ត្រង់​ចំណុច​នេះ បើ​អ្នក​មិន​យល់​អំពី​របាប់​លេខ​ទេ អ្នក​អាច​រំលង​ចោល​បាន ។

Function ដែល​ប្រើ​ជាមួយ​លេខ

មាន Function ជាច្រើន ដែល​អាច​ប្រើ​ជាមួយ​លេខ​បាន ។

Function ដែល​ប្រើ​ជាមួយ​លេខ
Function បម្រើបម្រាស់ ឧទាហរណ៍ ចម្លើយ
round() បង្គត់​ចំនួន​តាម​ធម្មតា round(12.6) 13
ceil() បង្គត់​ឡើង​ជានិច្ច ceil(1.2) 2
floor() បង្គត់​ចុះ​ជានិច្ច floor(3.9) 3
max() រក​ចំនួន​ធំ​បំផុត max(4, 8, 1, 7) 8
min() រក​ចំនួន​តូច​បំផុត min(4, 8, 1, 7) 1
pow() គណនា​ស្វ័យ​គុណ pow(2, 3) 8 (2 ស្វ័យ​គុណ 3)
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត