រង្វិលជុំ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

if ដំណើរការ​ម្ដង ក្នុង​ករណី​ដែល​លក្ខខណ្ឌ​នោះ​ត្រឹម​ត្រូវ ។ រីឯ រង្វិល​ជុំ ដំណើរការ​រហូត​ទាល់តែ​លក្ខខណ្ឌ​ដែល​ពិត​នោះ ក្លាយ​ទៅ​ជា​មិន​ពិត​វិញ ។

while

ទម្រង់

<?php
while (លក្ខខណ្ឌ) {
  // ដំណើរការ ដរាបណា​លក្ខខណ្ឌ​ពិត
}
?>
<?php
while (5 > 3) {
  echo "yes";
}
// វា​នឹង​ដំណើរការ echo "yes" រហូត ព្រោះ 5 តែងតែ​ធំ​ជាង 3 រហូត
?>

ទម្រង់ while ដែល​តែង​ប្រើ ៖

<?php
// បង្កើត​អញ្ញាត ព្រោះ​អញ្ញាត យើង​អាច​ប្ដូរ​តម្លៃ​វា​បាន
$number = 10;

// ដរាប​ណា $number នោះ​តូច​ជាង 50
// កូដ​ក្នុង​ឃ្នាប់ នៅ​តែ​ដើរ
while ($number <= 50) {

  // បង្ហាញ $number តាម​ជុំ​នីមួយៗ
  echo $number . "<br>";

  // ប្ដូរ​តម្លៃ $number ដើម្បី​ឲ្យ​ខិត​ទៅ​រក​កន្លែង
  // ដែល​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ក្នុង​វង់​ក្រចក មិន​ពិត​វិញ
  $number += 10;
}
?>

do...while

<?php
while (5 < 3) {
  echo "yes";
}
// មិន​បង្ហាញ​អ្វី​ទេ ព្រោះ​លក្ខខណ្ឌ​មិន​ត្រឹម​ត្រូវ

do {
  echo "yes";
} while (5 < 3);
// បង្ហាញ yes ព្រោះ​កូដ​ក្នុង​ឃ្នាប់ វា​ដំណើរការ​ហើយ បាន​វា​ពិនិត្យ​លក្ខខណ្ឌ
// ថ្វី​ត្បិត​ពិនិត្យ​លក្ខខណ្ឌ មិន​ត្រឹម​ត្រូវ តែ​វា​បាន​ដំណើរការ​ម្ដង​រួច​ហើយ
?>

for

ទម្រង់

<?php
for (បង្កើត​អញ្ញាត; លក្ខខណ្ឌ; ប្ដូរ​តម្លៃ​អញ្ញាត) {
  // ដំណើរការ នៅ​ជុំ​នីមួយៗ
}
?>

កន្លែង​បង្កើត​អញ្ញាត និង​កន្លែង​ប្ដូរ​តម្លៃ​អញ្ញាត យើង​អាច​កំណត់​ច្រើន​បាន ដោយ​ត្រូវ​ផ្ដាច់​មួយ​រឿងៗ​ដោយ ; ។

<?php
for ($number = 9, $mul = 2; $mul <= 9; $mul++) {
  echo $number . " x " . $mul . " = " . $number*$mul . "<br>";
}
?>

break និង continue

continue ប្រើ​សំរាប់​រំលង​ជុំ​ណាមួយ​នៃ​រង្វិលជុំ ។ break ប្រើ​សំរាប់​បញ្ឈប់​រង្វិល​ជុំ​ទាំងមូល ។

<?php
// រង្វិល​ជុំ​នេះ​គ្មាន​ការ​ប្រៀបធៀប​ទេ ដូចនេះ​វា​នឹង​ដំណើរការ​រហូត
// យើង​នឹង​បញ្ឈប់​រង្វិល​ជុំ​នេះ ដោយ​ប្រើ break
// កន្លែង​បង្កើត ឬ​កន្លែង​ប្ដូរ​តម្លៃ​អញ្ញាត ក៏​អាច​មិន​កំណត់​បាន​ដែរ តែ​ត្រូវ​ទុក ;
for ($number = 9, $mul = 2; ; $mul++) {

  // រំលង​ជុំ​ដែល $mul មាន​តម្លៃ​ស្មើ​នឹង 5
  if ($mul == 5) continue;

  // បញ្ឈប់​រង្វិល​ជុំ​នេះ ពេល $mul មាន​តម្លៃ​ស្មើ​នឹង 10
  if ($mul == 10) break;

  // បើ continue ឬ break ដំណើរការ កូដ​ខាងក្រោម​នេះ មិន​ដំណើរការ​ទេ
  echo $number . " x " . $mul . " = " . $number*$mul . "<br>";
}
?>
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត