អំពី PHP

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

យើង​ស្វែង​យល់​អំពី ៖

លក្ខណៈ​នៃ PHP

  • ពាក្យពេញ​នៃ PHP គឺ PHP Hypertext Preprocessor ។
  • PHP គឺ​ជា Server Side Script មាន​ន័យ​ថា ជា​កូដ​ដែល​ដំណើរការ​លើ Server ។
  • PHP ប្រើ​ជាមួយ​នឹង HTML ផ្ទាល់​តែ​ម្ដង ។
  • MySQL គឺ​ជា​កម្មវិធី​គ្រប់គ្រង​ទិន្នន័យ​មួយ​ដ៏​ពេញ​និយម ហើយ​វា​ត្រូវ​បាន​ដាក់​បញ្ចូល​រួច​ជា​ស្រេច​នៅ​ក្នុង PHP ។
  • PHP មាន​លទ្ធភាព​គ្រប់គ្រាន់​សំរាប់​បង្កើត​បណ្ដាញ​សង្គម (Facebook ក៏​ត្រូវ​បាន​បង្កើត​ដោយ PHP ដែរ) ។
  • PHP គឺ​សាមញ្ញ​គ្រប់គ្រាន់ សំរាប់​អ្នក​សិក្សា​កូដ Server Side ជា​លើក​ដំបូង ធ្វើ​ការ​សិក្សា ។

បម្រើបម្រាស់ PHP

  • PHP អាច​បង្កើត​ជា​លក្ខខណ្ឌ​ទៅ​ឲ្យ​គេហទំព័រ ដើម្បី​ឲ្យ​គេហទំព័រ​បង្ហាញ​លទ្ធផល​ផ្សេងៗ​ទៅ​តាម​លក្ខខណ្ឌ​ទាំងនោះ ។
  • PHP អាច​បង្កើត អាន លុប និង​កែតម្រូវ​ឯកសារ ក៏​ដូចជា​ទិន្នន័យ នៅ​លើ Server ។
  • PHP អាច​ចាប់​យក​ព័ត៌មាន​ដែល​អ្ន​កប្រើប្រាស់​បញ្ចូន​មក ។
  • PHP អាច​បញ្ជូន និង​ចាប់​យក Cookies ។

អ្នក​បង្កើត PHP

PHP ត្រូវ​បាន​បង្កើត​ឡើង​ដោយ Rasmus Lerdorf នៅ​ឆ្នាំ 1995 ។

កំណែ​ទម្រង់ PHP

កំណែ​ទម្រង់ ឆ្នាំ
PHP 1995
PHP 2 1997
PHP 3 1998
PHP 4 2000
PHP 5 2004
គ្មាន PHP 6
PHP 7 2015
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត