ព័ត៌មាន

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

ការ​បញ្ជូន​ព័ត៌មាន

ការ​បញ្ជូន​ព័ត៌មាន​ពី​អ្នក​ប្រើប្រាស់​ទៅ​កាន់ Server​ មាន ២ របៀប​ដែល​សំខាន់ ៖

 • GET method : ព័ត៌មាន​ត្រូវ​បាន​រក្សា​ទុក និង​បង្ហាញ​នៅ​លើ URL
 • POST method : ព័ត៌មាន​មិន​អាច​មើល​ឃើញ​ធម្មតាៗ​ដូច GET method ទេ ។

ទម្រង់​នៃ​ព័ត៌មាន

មាន​ព័ត៌មាន​ដូចជា color តម្លៃ blue, font-size តម្លៃ medium និង theme តម្លៃ dark ។ វា​ត្រូវ​បាន​កំណត់​ក្រោម​ទម្រង់ color=blue&font-size=medium&theme=dark ។

បើ​វា​ត្រូវ​បាន​កំណត់​ក្រោម​ទម្រង់ GET method វា​នឹង​ត្រូវ​បាន​ឃើញ​ខាង​ស្ដាំ​នៃ​សញ្ញា ? នៅ​ក្នុង URL បែប​នេះ http://www.khode.academy?color=blue&font-size=medium&theme=dark ។ បើ​សិន​ជា​ត្រូវ​បាន​កំណត់​ក្រោម​ទម្រង់ POST method វា​មិន​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​នោះ​ទេ ។ ដូចនេះ ព័ត៌មាន​ដែល​សំខាន់ៗ ដូចជា​ទាក់ទង​ទៅ​នឹង​អក្សរ​សម្ងាត់ គេ​តែង​ប្រើ POST method ព្រោះ​យើង​មិន​អាច​ឃើញ​វា​ធម្មតាៗ​បាន ។

<form> ដើម្បី​បញ្ជូន​ព័ត៌មាន

ចំណុច​សំខាន់ៗ​នៃ​ទម្រង់​បែបបទ
attribute បម្រើបម្រាស់
method បង្ហាញ​អំពី method ដែល​ត្រូវ​ប្រើ ។ តម្លៃ​ដើម get ។
action កំណត់ URL ដែល​ត្រូវ​បញ្ជូន​ព័ត៌មាន​ក្នុង <form> បច្ចុប្បន្ន ទៅ​កាន់ ។ តម្លៃ​ដើម​គឺ​ជា​ទំព័រ​បច្ចុប្បន្ន ។
name កំណត់ឈ្មោះ​ទៅ​ឲ្យ​ព័ត៌មាន​នីមួយៗ ដែល​ត្រូវ​បញ្ជូន ។ បើ​មិន​កំណត់ ព័ត៌មាន​មួយ​នោះ​នឹង​មិន​ត្រូវ​បាន​បញ្ជូន​ទេ ។
<form method="post" action="/test/method?color=red" target="_blank">
  <input type="text" name="username">
  <input type="submit" value="បញ្ជូន">
</form>

ចាប់ព័ត៌មាន

ដើម្បី​ចាប់​យកព័ត៌មាន​ទាំងឡាយ​ចេញ​ពី GET method យើង​ត្រូវ​ប្រើ $_GET ។ រីឯ POST method យើង​ប្រើ $_POST ។

<?php
// GET: ?color=red&font-size=medium
echo $_GET['color'];    // បង្ហាញ red
echo $_GET['font-size'];  // បង្ហាញ medium
?>
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត