Constant

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

Constant គឺ​ជា​អញ្ញាត​ដែល​តម្លៃ​របស់​វា មិន​ត្រូវ​ការ​ផ្លាស់​ប្ដូរ ។

ចំនួន​ថ្ងៃ​ក្នុង​១​សប្ខាហ៍ ចំនួន​ខែ​ក្នុង​១​ឆ្នាំ តម្លៃ​នៃ​ផៃ ...

បង្កើត Constant

ដើម្បី​បង្កើត Constant នៅ​ក្នុង PHP មាន ២ វិធី ៖

<?php
// បង្កើត constant DAYS_OF_WEEK តម្លៃ 7
define("DAYS_OF_WEEK", 7);

echo DAYS_OF_WEEK;  // បង្ហាញ 7
echo days_of_WEEK;  // បញ្ហា

define("MONTHS_OF_YEAR", 12, true);
echo '<br>' . months_of_YeAr . '<br>';
// បង្ហាញ 12 (គ្មាន​បញ្ហា)

const PI = 3.14;
echo PI;    // បង្ហាញ 3.14
?>

Constant ដែល​មាន​ស្រាប់

Constant សំខាន់ៗ​មួយ​ចំនួន​ដែល​មាន​ស្រាប់
Constant តម្លៃ
PHP_VERSION ជំនាន់​នៃ PHP
PHP_MAXPATHLEN ចំនួន​តួ​ច្រើន​បំផុត​នៃ​ទីតាំង​ឯកសារ
PHP_OS ប្រព័ន្ធ​ប្រតិបត្តិការ​ដែល PHP បច្ចុប្បន្ន​បង្កើត​សំរាប់
PHP_INT_MIN លេខ​ចំនួន​គត់​តូច​បំផុត ដែល​អាច​ប្រើ​បាន
PHP_INT_MAX លេខ​ចំនួន​គត់​ធំបំផុត ដែល​អាច​ប្រើ​បាន
PHP_INT_SIZE ចំនួន byte ដែល PHP ប្រើ​សំរាប់​ផ្ទុក​លេខ​ចំនួន​គត់
PHP_FLOAT_MIN ចំនួន​ទសភាគ​តូច​បំផុត ដែល​អាច​ប្រើ​បាន
PHP_FLOAT_MAX ចំនួន​ទសភាគ​ធំ​បំផុត ដែល​អាច​ប្រើ​បាន

Magic Constant

Magic Constant គឺ​ជា Constant ដែល PHP បង្កើត​មក​ស្រាប់ តែ​វា​មាន​លក្ខណៈ​ពិសេស​ជាង constant នានា ។

Magic Constant
Magic Constant តម្លៃ
__LINE__ លេខ​បន្ទាត់​បច្ចុប្បន្ន
__FILE__ ទីតាំង​ឯកសារ​បច្ចប្បន្ន
__DIR__ ទីតាំង​ដែល​ឯកសារ​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង
__FUNCTION__ ឈ្មោះ function ដែល​វា​ស្ថិត​នៅ​ក្នុង
__CLASS__ ឈ្មោះ class ដែល​វា​ស្ថិត​នៅ​ក្នុង
__METHOD__ ឈ្មោះ method ដែល​វា​ស្ថិត​នៅ​ក្នុង
__TRAIT__ ឈ្មោះ trait បច្ចុប្បន្ន
__NAMESPACE__ ឈ្មោះ namespace បច្ចុប្បន្ន
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត