លក្ខខណ្ឌ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

មេរៀន​លក្ខខណ្ឌ យើង​អាច​គិត​យ៉ាង​សាមញ្ញ​ទៅ​លើ​ពាក្យ "ប្រសិនបើ" ។ ប្រសិន​បើ​រឿង​ដែល​ជា​លក្ខខណ្ឌ ពិត នោះ​រឿង​ដែល​ជា​ផល​នឹង​កើត​ឡើង

ប្រសិនបើ

if

ប្រសិន​បើ របស់​ក្នុង​វង់ក្រចក​គឺ​ពិត របស់​ក្នុង​ឃ្នាប់​នឹង​ដំណើរការ ។

<?php
if (5 > 3) {
    echo "yes";
}
// បង្ហាញ yes ព្រោះ 5 ពិតជា​ធំ​ជាង 3
?>

if...else

<?php
if (100 < 10) {
    echo "yes";
} else {
    echo "no";
}
// បង្ហាញ no ព្រោះ 100 មិនធំ​ជាង 10 ទេ
?>

else if

<?php
$number = 10;
if ($number < 5) {
    echo "តូចជាង";
} else if ($number > 5) {
    echo "ធំជាង";
} else {
    echo "ស្មើ";
}
// បង្ហាញ ធំជាង
?>

else if យើង​អាច​កំណត់​ច្រើន​ប៉ុណ្ណា​ក៏​បាន​ដែរ ។ មួយ​លក្ខខណ្ឌៗ កាលណា​លក្ខខណ្ឌ​ណាមួយ​ពិត​ហើយ លក្ខខណ្ឌ​ខាងក្រោម​ទៀត​នឹង​មិន​ត្រូវ​បាន​ពិនិត្យ​នោះ​ទេ ។

មិន​សរសេរ​ឃ្នាប់

កាលណា​ក្នុង​ឃ្នាប់ យើង​កំណត់​តែ​មួយ​រឿងរ៉ាវ (មួយ ;) យើង​អាច​មិន​សរសេរ { } បាន ។

<?php
$number = 10;
if ($number < 5)
    echo "តូចជាង";
else if ($number > 5)
    echo "ធំជាង";
else
    echo "ស្មើ";
?>

ការ​សរសេរ​ខ្លី

<?php
if (5 < 3)  echo "តូចជាង";
else        echo "ធំជាង";
echo "<br>";

// យើង​អាច​សរសេរ​យ៉ាង​ខ្លី
// ដែល​មាន​ទម្រង់
// លក្ខខណ្ឌ ? កាលណា​ពិត : កាល​ណា​មិន​ពិត​
echo (5 < 3 ? "តូចជាង" : "ធំជាង");
?>

Switch

Switch ប្រើ​សំរាប់​កំណត់​លក្ខណៈ​ទៅ​លើ​តម្លៃ​ជាក់លាក់​នៃ​ទិន្នន័យ​មួយ ។

<?php
$day = date("N");
// date() function ចាប់​យក​កាល​បរិច្ឆេទ​បច្ចុប្បន្ន
// "N" នៅ​ក្នុង បង្ហាញ​ថា ចាប់​យក​ថ្ងៃ ជា​លេខ
// យើង​នឹង​សិក្សា​អំពី​វា នៅ​មេរៀន​ក្រោយ

switch ($day) {
    case 0:
        echo "អាទិត្យ";
        break;
    case 1:
        echo "ច័ន្ទ";
        break;
    case 2:
        echo "អង្គារ";
        break;
    case 3:
        echo "ពុធ";
        break;
    case 4:
        echo "ព្រហស្បតិ៍";
        break;
    default:
        echo "មិន​ត្រឹមត្រូវ";
        break;
    case 5:
        echo "សុក្រ";
        break;
    case 6:
        echo "សៅរ៍";
}
// បង្ហាញ អង្គារ ព្រោះ $day មាន​តម្លៃ 2 នោះ​គឺ​វា​ដំណើរការ case 2
?>

លក្ខណៈ​នៃ switch

សញ្ញា​ប្រើ​ក្នុង​ការ​ប្រៀបធៀប

នៅ​ក្នុង​វង់ក្រចក​នៃ if យើង​តែង​គិត​ទៅ​ដល់​រឿង​ពិត ឬ​មិន​ពិត ។ ពិត គឺ true ។ រីឯ មិន​ពិត គឺ false ។ true និង false នោះ ត្រូវ​បាន PHP កំណត់​ជា​តម្លៃ​មួយ​ប្រភេទ ដែល​យើង​ហៅ​ថា Boolean ។

ដើម្បី​ឲ្យ​បាន​ជា​ការណ៍​ពិត ឬ​មិន​ពិត យើង​តែង​តែ​ធ្វើ​ការ​ប្រៀបធៀប ។

សញ្ញា​ដែល​ប្រើ​សំរាប់​ប្រៀបធៀប
សញ្ញា អត្ថន័យ ឧទាហរណ៍ ចម្លើយ
< តូច​ជាង 5 < 5 false
<= តូចជាង ឬ​ស្មើ 5 <= 5 true
> ធំជាង 5 > 3 true
>= ធំជាង ឬ​ស្មើ 5 >= 10 false
== ស្មើ (ប្រៀបធៀប​តម្លៃ) 5 == "5" true
=== ស្មើ (ប្រៀប​ធៀប​ទាំងប្រភេទ) 5 === "5" false
=! មិន​ស្មើ (ប្រៀបធៀប​តម្លៃ) 5 != "5" false
==! មិន​ស្មើ (ប្រៀប​ធៀប​ទាំងប្រភេទ) 5 !== "5" true

សញ្ញា​នៃ​តក្កវិទ្យា

សញ្ញា​នៃ​តក្កវិទ្យា​មាន ២ គឺ និង និង  ។

តក្កសញ្ញា
សញ្ញា អត្ថន័យ ឧទាហរណ៍ ចម្លើយ
&& ឬ and ពិត តែ​ក្នុង​ករណី​ដែល​អង្គ​ទាំង ២ គឺ​ពិត​ទាំង ២ true && true true
|| ឬ or មិន​ពិត តែ​ក្នុង​ករណី​ដែល​អង្គ​ទាំង ២ គឺ​មិន​ពិត​ទាំង ២ false or false false
! មិន !false true

អធិភាព​នៃ​សញ្ញា

មាន​សញ្ញា​ជាច្រើន​ដែល​យើង​បាន​រៀន ។ កាលណា​សញ្ញា​ទាំងនោះ​ប្រើ​ជាមួយ​គ្នា តើ​មួយ​ណា​ដែល​នឹង​ដំណើរការ​មុន? តារាង​ខាងក្រោម​គឺ​បង្ហាញ​អំពី​អធិភាព​នៃ​សញ្ញា​នានា ។ សញ្ញា​ណា​នៅ​លើ​គេ វា​នឹង​ដំណើរការ​មុន​គេ ។

អធិភាព​នៃ​សញ្ញា
ក្រុម​នៃ​សញ្ញា ទិសដៅ​ដែល​ដំណើរការ
! ++ -- ស្ដាំ ទៅ ឆ្វេង
* / % ឆ្វេង ទៅ ស្ដាំ
+ - ឆ្វេង ទៅ ស្ដាំ
< <= >= > ឆ្វេង ទៅ ស្ដាំ
== === != !== ឆ្វេង ទៅ ស្ដាំ
&& and ឆ្វេង ទៅ ស្ដាំ
|| or ឆ្វេង ទៅ ស្ដាំ
? : ស្ដាំ ទៅ ឆ្វេង
= += -= *= = %= ស្ដាំ ទៅ ឆ្វេង
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត