Array

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

Array គឺ​ជា​អញ្ញាត​ដែល​ផ្ទុក​តម្លៃ​ច្រើន​នៅ​ក្នុង​នោះ ។ តម្លៃ​ដែល​វា​ផ្ទុក​អាច​ជា លេខ អក្សរ boolean ឬ​ក៏ array ផ្សេង​ទៀត ។ ដោយ​ហេតុ​តែ​វា​មាន​ផ្ទុក​នូវ​តម្លៃ​ច្រើន​នៅ​ក្នុង​នោះ ដើម្បី​ហៅ​តម្លៃ​ណាមួយ​ចេញ​មក​ប្រើ យើង​ត្រូវ​ហៅ​វា​តាម​ឈ្មោះ​នៃ​តម្លៃ​មួយ​នោះ ។

ឈ្មោះ​​នៃ​តម្លៃ​នីមួយៗ យើង​ហៅ​វា​ថា key ។

Array នៅ​ក្នុង PHP មាន ២ ប្រភេទ ៖

បង្កើត Array

មាន ២ វិធី​ក្នុង​ការ​បង្កើត array ៖

Numeric Array

<?php
$arr = [1, 22, 333, 4444];
echo $arr[2];
// បង្ហាញ 333 ព្រោះ​លេខ​រៀង​ត្រូវ​បាន​បង្កើត​ដោយ​ស្វ័យ​ប្រវត្តិ រាប់​ចាប់​ពី ០
?>

Associative Array

<?php
$arr = array(
    "name" => "khode",
    "type" => "academy",
    "year" => 2017
);
echo $arr["name"];
?>

លាយ​គ្នា

<?php
$arr = [
    "name" => "khode",
    30,     // key 0
    555,    // key 1
    "type" => "academy",
    10 => 666,   // key 10
    "year" => 2017,
    777     // key 11 ព្រោះ 10 ធំជាងគេ
];
echo $arr[11] . '<br>';       // បង្ហាញ 777
echo $arr["type"];   // បង្ហាញ academy
?>

កែ​តម្លៃ

<?php
$arr = [
    "name" => "khode",
    "type" => "academy",
    "year" => 2017
];
$arr["name"] = ucfirst($arr["name"]);
echo $arr["name"];  // បង្ហាញ Khode
?>

បន្ថែម​តម្លៃ

<?php
$arr = [
    "name" => "khode",
    10,     // key 0
    "type" => "academy",
    20      // key 1
];
$arr[] = 30;    // key 2 ដោយ​ស្វ័យ​ប្រវត្តិ ព្រោះ $arr មាន​លេខ​រៀង​ចុងក្រោយ​គឺ 1
$arr["year"] = 2017;
$arr[10] = 20;  // key 10
$arr[] = 1000;  // key 11 ព្រោះ 10 គឺ​ចុង​ក្រោយ​គេ

// array មិន​អាច echo ទាំង​ដុល​បាន​ទេ
// យើង​ប្រើ print_r() ដើម្បី​បង្ហាញ​តម្លៃ​ទាំងអស់​នៃ array
print_r($arr);  
// print_r() បង្ហាញ​ចម្លើយ មាន​ការ​ចុះ​បន្ទាត់​ស្អាត​បាត
// តែ​ដោយ​សារ ការ​ចុះ​បន្ទាត់​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ដោយ HTML
// ដូចនេះ​ហើយ យើង​ឃើញ​ចម្លើយត្រូវ​បាន​សរសេរ​ត​គ្នា
// សាក​ហ៊ុម​ព័ទ្ធ php នេះ ដោយ <pre>
// នៅ​ក្នុង <pre> ការ​ចុះ​បន្ទាត់ ឬ​ដក​ឃ្លា គឺ​ត្រូវ​បាន​រាប់​បញ្ចូល​ទាំងអស់
?>

រង្វិលជុំ ដើម្បី​ចាប់តម្លៃ​នីមួយៗ

រង្វិល​ជុំ​ដែល​ប្រើ​សំរាប់​ចាប់​តម្លៃ​នីមួយៗ​នៃ array គឺ foreach ដែល​មាន ២ លក្ខណៈ​ដូច​ខាងក្រោម ។

<?php
$arr = [
    "name" => "khode",
    10,
    "type" => "academy",
    20
];

// ចាប់​តែ​តម្លៃ
foreach ($arr as $value) {
    echo $value . "<br>";
}
?>
<hr>
<?php
// ចាប់​ទាំង key ទាំង​តម្លៃ
foreach ($arr as $key => $val)
    echo $key . " => " . $val . "<br>";
// ដោយ​សារ​តែ​ក្នុង {} មាន​តែ​មួយ ;
// ដូច​នេះ​យើង​អាច​មិន​សរសេរ {} បាន
?>

Function ដែល​ប្រើ​ជាមួយ Array

ខាងក្រោម​នេះ​ជា  ។

function សំខាន់ៗ​ដែល​ទាក់ទង​នឹង Array
Function បម្រើបម្រាស់
count($array) រាប់​ចំនួន​របស់​ដែល​ផ្ទុក​នៃ​ក្នុង $array
array_key_exists($key, $array) តើ​មាន $key មួយ​នឹង​ឬ​អត់ នៅ​ក្នុង $array នឹង ?
array_keys($array) ត្រឡប់​មក​វិញ​នូវ array ដែល​ផ្ទុក key ទាំងអស់ ដែល​មាន​នៅ​ក្នុង $array
array_values($array) ត្រឡប់​មក​វិញ​នូវ array ដែល​ផ្ទុក​តម្លៃ​ទាំងអស់ ដែល​មាន​នៅ​ក្នុង $array
array_merge($arr1, $arr2, ...) ច្របាច់ $arr1, $arr2, ... បញ្ចូល​គ្នា
array_reverse($array) ត្រឡប់ $array ពី​ក្រោម​ឡើង​លើ
array_pop($array) លុប​ធាតុ​ចុង​ក្រោយ​នៃ $array
array_shift($array) លុបធាតុ​ដំបូង​គេ​នៃ $array
array_push($array, $val1, $val2, ...) បញ្ចូល $val1, $val2, ... ទៅ​ចុង​ក្រោយ​បង្អស់​នៃ $array
array_unshift($array, $val1, $val2, ...) បញ្ចូល $val1, $val2, ... ទៅ​ដំបូង​បង្អស់​នៃ $array
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត