ទីតាំង​សរសេរ​កូដ Javascript

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

មាន ៣​កន្លែង ដែល​អាច​សរសេរ Javascript បាន ៖

នៅ​ក្នុង​ធាតុ

យើង​អាច​សរសេរ​កូដ Javascript នៅ​ក្នុង attribute មួយ​ចំនួន​ដែល​បង្ហាញ​អំពី​ព្រឹត្តិការណ៍​ដូចជា ការ​ចុច ការ​រំលង ... ។

Attribute នៃ​ព្រឹត្តិការណ៍ គឺ​ជា attribute សកល មាន​ន័យ​ថា អាច​ប្រើ​លើ​គ្រប់​ធាតុ​ទាំងអស់ ។

<p onclick="newStyle(this)">ធាតុ​មួយ​នេះ មាន attribute onclick ។ វា​ជា attribute ដែល​បង្ហាញ​អំពី​ព្រឹត្តិការណ៍​ចុច​របស់​អ្នក​ប្រើ​ប្រាស់ ។ នៅ​ពេល​អ្នក​ប្រើប្រាស់​ចុច​លើ​ធាតុ​នេះ នោះ​វា​នឹង​ដំណើរការ​កូដ Javascript "newStyle(this)" ដែល​ជា​តម្លៃ​នៃ onclick នោះ ។</p>
p {
  text-align: center;
  transition: all .5s;
  margin: 0;
}function newStyle(element) {
  element.style.background = "blue";
  element.style.color = "white";
  element.style.fontSize = "larger";
}

នៅ​ក្នុង <script>

យើង​អាច​សរសេរ​កូដ Javascript នៅ​ក្នុង <script> ។ <script> អាច​សរសេរ​នៅ​ក្នុង <head> ក៏​បាន <body> ក៏​បាន តែ​ទីតាំង​របស់​វា​ក៏​ជិះ​ឥទ្ធិពល​ដល់​កូដ​ដែល​នៅ​ក្នុង​នោះ​ដែរ ។

<script>
// ខ្ញុំ​សរសេរ​កូដ Javascript
// ដើម្បី​កែ​តម្រូវ
// <p id="a">
</script>
<p id="a">Khode</p>

តាម​កូដ​ខាងលើ Javascript ព្យាយាម​កែ​តម្រូវ <p id="a"> ។ ប៉ុន្តែ​ខណៈ​ពេល​នោះ <p id="a"> មិន​ទាន់​មាន​នៅ​ឡើយ​ទេ ។ ដូចនេះ Javascript មួយ​នោះ នឹង​ចេញ​ជា​បញ្ហា ។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ យើង​គ្រាន់​តែ​សរសេរ <script> នៅ​ក្រោម​គេ​បង្អស់​ទៅ ជា​ការ​ស្រេច ព្រោះ​ពេល​នោះ គ្រប់​ធាតុ​ទាំងអស់​បាន​រៀប​ចំ​សព្វ​គ្រប់​អស់​ហើយ ។

នៅ​ក្នុង​ឯកសារ​ដាច់​ដោយ​ឡែក

ឯកសារ​ដែល​ផ្ទុក​កូដ Javascript ត្រូវ​រក្សា​ទុក​ដោយ​បញ្ចប់​ដោយ .js ។ ដើម្បី​ភ្ជាប់​ឯកសារ Javascript មក​កាន់​ទំព័រ​បច្ចុប្បន្ន ត្រូវ​ប្រើ <script> ហើយ​កំណត់ attribute src ដើម្បី​បង្ហាញ​អំពី​ទីតាំង​នៃ​ឯកសារ Javascript មួយ​នោះ ។

កាល​ណា​កំណត់​បែប​នេះ​ហើយ យើង​មិន​អាច​សរសេរ Javascript នៅ​ក្នុង <script> នោះ​បាន​ទេ ។

ដូច​ទៅ​នឹង​ចំណុច​មុន​ដែរ ទីតាំង​ដែល​យើង​សរសេរ <script> វា​ជិះ​ឥទ្ធិពល​ដល់​កូដ​ដែល​នៅ​ក្នុង​នោះ ។ យើង​អាច​សរសេរ​វា​នៅ​ក្រោម​បង្អស់​នៃ <body> ដើម្បី​បង្ការ​បញ្ហា​មួយ​ចំនួន ។ ប៉ុន្តែ​សំរាប់ <script> ដែល​ភ្ជាប់​ទៅ​កាន់​ឯកសារ​ដទៃ​បែប​នេះ យើង​អាច​ប្រើ attribute មួយ​ចំនួន ដើម្បី​ប្រឈម​នឹង​បញ្ហា​ទាំង​នោះ​បាន ។

ធម្មតា បន្ទាប់​ពី​ទាញ​កូដ​ទាំងអស់​បាន​មក​ហើយ web browser ចាប់​ផ្ដើម​ញែក​ធាតុ HTML ម្ដង​មួយៗ ។ ពេល​វា​ឃើញ​ថា ធាតុ​ណាមួយ​មាន​ភ្ជាប់​ទៅ​កាន់​ឯកសារ​ខាងក្រៅ វា​ផ្អាក​ការ​ញែក​ធាតុ ហើយ​ទៅទាញ​យក​ឯកសារ​នោះ​មក​សិន ហើយ​បាន​បន្ត​ការងារ​របស់​វា​ទៀត ។ ជាមួយ​នឹង <script> ដែល​បាន​ភ្ជាប់​ឯកសារ​ខាងក្រៅ យើង​អាច​ប្រើ Attribute deferasync ដើម្បី​កំណត់​អំពី​ការ​ទាញ​យក​ឯកសារ​នោះ ក៏​ដូច​ជា​ការ​ដំណើរការ​នៃ​កូដ​ដែល​នៅ​ក្នុង​នោះ​ដែរ ។

ដំណើរការ​របស់ `defer` និង `async`
ដំណើរការ​របស់ defer និង async
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត