អញ្ញាត

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

កូដ Javascript មាន​លក្ខណៈ​វែង និង​សាំញ៉ាំ​ជាង HTML និង CSS ។ ដើម្បី​ឲ្យ​ងាយ​ចំណាំ​កូដ​ទាំងនោះ យើង​ត្រូវ​កំណត់​វា​ជា​អញ្ញាត ដែល​មាន​ឈ្មោះ​ខ្លីៗ និង​ងាយ​ចាំ ។

document.getElementById("nav") គឺ​មាន​ន័យ​ថា ចាប់​យក​ធាតុ​ដែល​មាន id nav ។ យើង​ឃើញ​ថា យើង​ត្រូវ​សរសេរ​យ៉ាង​វែង ដើម្បី​ចាប់​ធាតុ​មួយ​នោះ​ម្ដងៗ ។ ដូចនេះ​យើង​គួរ​តែ​តាង​វា​ជា​អញ្ញាត​មួយ nav ។ បែប​នោះ​ទៅ នៅ​ពេល​យើង​ចង់​បាន​ធាតុ​នោះ​មក​ប្រើ យើង​គ្រាន់​តែ​សរសេរ nav ទៅ ជា​ការស្រេច ។

អញ្ញាត ជា​ពាក្យ​សំរាប់​តាង​ឲ្យអ្វី​មួយ ដើម្បី​ងាយ​ស្រួល​យក​ទៅ​ប្រើប្រាស់ ។

បង្កើត​អញ្ញាត

បង្កើត​អញ្ញាត

ដើម្បី​បង្កើត​អញ្ញាត យើង​ត្រូវ​ប្រើ keyword var ។

var text;

ខាង​លើ យើង​បង្កើត​អញ្ញាត​ដែល​មាន​ឈ្មោះ​ថា text ។


ក្នុង​ការ​កំណត់​ឈ្មោះ​ទៅ​ឲ្យ​អញ្ញាត មាន​លក្ខខណ្ឌ​មួយ​ចំនួន

ក្នុង Javascript គេ​តែង​កំណត់​ឈ្មោះ​អញ្ញាត​តាម​ទម្រង់​ផ្សេងៗ​ដូចខាងក្រោម

កំណត់​តម្លៃ

អញ្ញាត​ដែល​មិន​ទាន់​បាន​កំណត់​តម្លៃ វា​មាន​តម្លៃ​ស្វ័យ​ប្រវត្តិ undefined ។ ដើម្បី​កំណត់​តម្លៃ ត្រូវ​សរសេរ​ដូចខាងក្រោម ។

var text;
text = "ស្វាគមន៍​មក​កាន់ KHODE";

បង្កើត និង​កំណត់​តម្លៃ រួម​គ្នា

យើង​អាច​បង្កើត ហើយ​កំណត់​តម្លៃ​ចូល​តែ​ម្ដង ដោយ​សរសេរ​ដូច​ខាងក្រោម ។

var text = "hello";

បង្កើត​អញ្ញាត​ច្រើន ដោយ var តែ​មួយ

យើង​អាច​កំណត់​អញ្ញាត​ច្រើន ដោយ​ប្រើ keyword var រួម​គ្នា​បាន ដោយ​ត្រូវ​សរសេរ​ទម្រង់​ដូចខាងក្រោម ។

var name = 'ouspheaktra',
  age,
  text = 'khode academy',
  height = 170;

កែ​តម្លៃ

បន្ទាប់​ពី​កំណត់​តម្លៃ​ហើយ យើង​ក៏​អាច​ផ្លាស់​ប្ដូរ​តម្លៃ​របស់​វា​បាន​ដែរ ដោយគ្រាន់​តែ​កំណត់​តម្លៃ​វា​ម្ដង​ទៀត ។

var text = "khode",
  name = "ouspheaktra",
  age = 18;
text = "khode academy";
<p onclick='alert(text)'>អត្ថបទ</p>
<p onclick='alert(name)'>ឈ្មោះ</p>
<p onclick='alert(age)'>អាយុ</p>p {
  display: inline-block;
  padding: 10px;
  margin: 10px;
  cursor: pointer;
  background: lightgray;
}
p:hover {
  background: aqua;
}

ប្រភេទ​អញ្ញាត

អញ្ញាត​មាន​ច្រើន​ប្រភេទ សំរាប់​កំរិត​ដំបូង យើង​ស្វែង​យល់​ខ្លះៗ​អំពី​ប្រភេទ​ជា​អក្សរ និង​ជា​លេខ ។

ប្រភេទ​ជា​អក្សរ

ប្រភេទ​ជា​អក្សរ (String) គឺ​ត្រូវ​សរសេរ​ក្នុង​អព្ភន្តរសញ្ញា ('khode'"khode") ។

var text = "ស្វាគមន៍​មក​កាន់ KHODE";

យើង​អាច​ប្រើ​សញ្ញា + ដើម្បី​បន្ត string ចូល​គ្នា ។

var name = "Khode";
var greeting = "ស្វាគមន៍​មក​កាន់";
var text = greeting + " " + name;
<button onclick="alert(text)">បង្ហាញ</button>

យើង​អាច​កែ​តម្លៃ ដោយ​យក​តម្លៃ​នៃ​អញ្ញាត​ចាស់​មក​ប្រើបាន ។

var greeting = "ស្វាគមន៍​មក​កាន់";
greeting = greeting + " Khode";
<button onclick="alert(greeting)">បង្ហាញ</button>

ប្រភេទ​ជា​លេខ

ប្រភេទ​ជា​លេខ មិន​ត្រូវ​សរសេរ​ក្នុង​អព្ភន្តរសញ្ញា​ទេ ។

var num = 15.25;

កាល​ណា​អញ្ញាត​មាន​ប្រភេទ​ជា​លេខ យើង​អាច​គណនា​គ្នា​បាន ។

var num1 = 15;
var num2 = 22;
var result = num1 * num2;
<button onclick="alert(result)">ចម្លើយ</button>
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត