ពេលវេលា

កំណត់​ពេលវេលា

setTimeout() ប្រើ​សំរាប់​កំណត់​អ្វី​មួយ​ឲ្យ​កើត​ឡើង ក្រោម​ពេលវេលា​ដែល​ត្រូវ​បាន​កំណត់​ណាមួយ ។

តម្រូវ​ការ setTimeout()

setTimeout() ត្រូវ​ការ​តម្រូវ​ការ ២ ៖

  1. Function : គឺ​ជា​អ្វីៗ​ដែល​ត្រូវ​ដំណើរការ នៅ​ពេល​ដល់​ពេល​កំណត់
  2. រយៈពេល : ពេល​ដែល​ត្រូវ​កំណត់ ដើម្បី​ឲ្យ Function ដំណើរការ ។

clearTimeout() ប្រើ​សំរាប់​បញ្ឈប់​ដំណើរការ​របស់ setTimeout() ។ តម្រូវ​ការ​របស់​វា គឺ​ជា​តម្លៃ​នៃ setTimeout() ដែល​យើង​ចង់​លុប ។

បើ setTimeout() ដំណើរការ​ចប់​ហើយ ការ clearTimeout() នៃ setTimeout() នោះ គឺ​អត់​មាន​បាន​ការ​អ្វី​នោះ​ទេ ។

function styleText() {
    var text = document.getElementById("text");
    text.innerHTML = "ស្វាគមន៍​មក​កាន់ KHODE";
    text.style.background = "pink";
    text.style.fontSize = "1.5em";
}
var start;
document.getElementById("start-btn").onclick = function () {
    start = setTimeout(styleText, 1000);
}
document.getElementById("stop-btn").onclick = function () {
    clearTimeout(start);
}
<p id="text">អត្ថបទ</p>
<button id="start-btn">ចាប់ផ្ដើម</button>
<button id="stop-btn">បញ្ឈប់</button>#text {
    padding: 10px;
    margin: 0;
    text-align: center;
    transition: all .75s;
    -webkit-transition: all .5s;
}

ពេលវេលា​ច្រំដែល

setInterval() ប្រើ​សំរាប់​កំណត់​អ្វី​មួយ​ឲ្យ​កើត​ឡើង រៀង​រាល់​រយៈ​ពេល​ដែល​បាន​កំណត់ ។

តម្រូវ​ការ setInterval()

setInterval() ត្រូវ​ការ​តម្រូវ​ការ ២ ៖

  1. Function : គឺ​ជា​អ្វីៗ​ដែល​ត្រូវ​ដំណើរការ ក្នុង​ជុំ​នីមួយៗ
  2. រយៈពេល : ពេល​ដែល​ត្រូវ​កំណត់ ដើម្បី​ឲ្យ Function ដំណើរការ ។

clearInterval() ប្រើ​សំរាប់​បញ្ឈប់​ដំណើរការ​របស់ setInterval() ។ តម្រូវ​ការ​របស់​វា គឺ​ជា​តម្លៃ​នៃ setInterval() ដែល​យើង​ចង់​លុប ។

function toKm(input) {
    input = input.toString().replace(/0/g, "០").replace(/1/g, "១").replace(/2/g, "២").replace(/3/g, "៣").replace(/4/g, "៤").replace(/5/g, "៥").replace(/6/g, "៦").replace(/7/g, "៧").replace(/8/g, "៨").replace(/9/g, "៩");
    return input;
}
function time() {
    var t = new Date();
    document.getElementById("time").innerHTML = toKm(t.getHours()) + " : " + toKm(t.getMinutes()) + " : " + toKm(t.getSeconds());
}
var start;
document.getElementById("start-btn").onclick = function () {
    clearInterval(start);
    start = setInterval(time, 1000);
}
document.getElementById("stop-btn").onclick = function () {
    clearInterval(start);
}
<p id="time">ម៉ោង</p>
<button id="start-btn">ចាប់ផ្ដើម</button>
<button id="stop-btn">បញ្ឈប់</button>
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត