String

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

អក្សរ (String) ជា​តម្លៃ​មួយ​ប្រភេទ សំរាប់​ក្ដោប​ក្ដាប់​តួ​អក្សរ ដែល​ត្រូវ​សរសេរ​វា​ក្នុង​អព្ភន្តរសញ្ញា ។

var a = "Khode";
var b = 'Khode';
var c = "it's Khode";
var d = 'it is called "Khode"';
var d = "it's called \"Khode\"";

ឧទាហរណ៍​ក្រោម​គេ​បង្អស់​ខាងលើ បង្ហាញ​ពី​ការ​ប្រើប្រាស់​សញ្ញា \ ដើម្បី​បញ្ជាក់​ថា អព្ភន្តរសញ្ញា​ដែល​នៅ​បន្ទាប់​នោះ មិន​មែន​ជា​អព្ភន្តរសញ្ញា​បញ្ចប់ String នោះ​ទេ ។

ចំណុច​ក្រោយ យើង​សិក្សា​អំពី Property និង Method ដែល​យើង​អាច​ប្រើ​ជាមួយ String បាន ។ ឮ​បែប​នេះ អ្នក​ទាំងអស់​គ្នា​ប្រហែល​ជា​ឆ្ងល់​ថា String ក៏​ជា Object ដែរឬ ?
ចម្លើយ​នោះ​គឺ String មិន​មែនជា Object ទេ តែ​ដើម្បី​ឲ្យ​បម្រើបម្រាស់​របស់​វា​កាន់​តែ​មាន​ភាពងាយ​ស្រួល នៅ​ពី​ក្រោយ String ក៏​មាន​ជំនួយ​ពី Object ដែរ ។ ដោយ​ហេតុ​នេះ​ហើយ ទើប​បាន​ជា String ក៏​មាន Property និង Method នឹង​គេ​ដែរ ។

បន្ត String ត​គ្នា

ដើម្បី​បន្ត String ២ ឬ​ច្រើន​ត​គ្នា យើង​ត្រូវ​ប្រើ​សញ្ញា​បូក ។

var text1 = "ស្វាគមន៍";
var text2 = "Khode";
a.innerHTML = text1 + "​មក​កាន់ " + text2;

យើង​អាច​ប្រើ += ដើម្បី​កំណត់​តម្លៃ​ថ្មី​ដោយ​បន្ត​ពី​តម្លៃ​ចាស់ ។

var text = "khode";

text = text + "academy";
// ដូច​ទៅ​នឹង
text += "academy";

ចំនួន​តួ​អក្សរ​ដែល​នៅ​ក្នុង String

អក្សរ​នីមួយៗ​នៅ​ក្នុង String គឺ​ត្រូវ​បាន​តម្រៀប​តាម​លំដាប់​ដូច Array ។ ដូចនេះ​ចំនួន​នៃ​តួ​អក្សរ​នីមួយៗ​ យើង​អាច​រាប់​បាន​ដូច​រាប់​ចំនួន​ក្នុង Array ដែរ គឺ​ដោយ​ប្រើ length ។ ហើយ​ក៏​យើង​អាច​ហៅ​តួ​អក្សរ​ណាមួយ ដោយ​ហៅ​តាម​លេខ​រៀង ដូច​ហៅ​ធាតុ​ក្នុង Array ដែរ ។

var text1 = "Welcome";
var text2 = "Khode";
var fullText = text1 + " to " + text2;
a.innerHTML =
fullText[0] +
fullText[11] +
fullText[12] +

fullText.length;

ស្វែង​រក​ពាក្យ​ក្នុង String

ក្នុង​ការ​ស្វែង​រក​ពាក្យ​អ្វី​មួយ​ក្នុង String មាន method ជាច្រើន ដែល​យើង​អាច​ប្រើ​បាន ។

Method សំរាប់​ស្វែង​រក​ពាក្យ​ក្នុង String
method លក្ខណៈ
indexOf() រក​ពី​មុខ
lastIndexOf() រក​ពី​ក្រោយ
search() ដូច indexOf() ដែរ តែ​វា​អាច​ប្រើ​ជាមួយ Regular Expression បាន

សិក្សា​អំពី Regular Expression នៅ​មេរៀន​ក្រោយ ។

ចម្លើយ​ដែល​ចេញ​មក មាន​លក្ខណៈ ៖

var text = "Welcome to Khode. Khode welcomes Cambodian.";
var a = text.indexOf("Khode");
var b = text.lastIndexOf("Khode");
var c = text.search("Khode");
indexOf
lastIndexOf
search

ជំនួស​ពាក្យ​ក្នុង String

ដោយ​ប្រើ replace() យើង​អាច​ជំនួស​ពាក្យ​នៅ​ក្នុង String បាន ។

b.innerHTML = a.innerHTML.replace("Khode", "Cambodia");

Welcome to Khode. Khode welcomes Cambodian.

ឧទាហរណ៍​ខាងលើ ពាក្យ "Khode" មាន​ចំនួន​ពីរ ប៉ុន្តែ​ត្រូវ​បាន​ជំនួស​ដោយ "Cambodia" តែ​មួយ​ប៉ុណ្ណោះ ។ ដោយ​ប្រើ String ធម្មតា វា​អាច​ជំនួស​តែ​មួយ បែប​នឹង​ឯង ។ ដើម្បី​ជំនួស​លើស​ពី​មួយ យើង​ត្រូវ​ប្រើ Regular Expression ដើម្បី​ស្វែង​រក​ពាក្យ​ដែល​ត្រូវ​ជំនួស ។

សិក្សា​អំពី Regular Expression នៅ​មេរៀន​ក្រោយ ។

បម្លែង​ទៅ​ជា Array

ដោយ​ប្រើ split() យើង​អាច​បម្លែង String មួយ​ឲ្យ​ទៅ​ជា Array ដោយ​ផ្ដាច់ String នោះ​ទៅ​តាម​អ្វី​មួយ ។

var arr = a.innerHTML.split("-");
for ( var i = 0; i < arr.length; i++ )
b.innerHTML += i + " " + arr[i] + "

code-khode-cambodia-khmer-cambodian

បំប្លែង String

var original = a.innerHTML;
normal.onclick = function () {
a.innerHTML = original;

lower.onclick = function () {
a.innerHTML = original.toLowerCase();

upper.onclick = function () {
a.innerHTML = original.toUpperCase();

weLcoMe tO cAmboDia

toLowerCase
toUpperCase
ដូចដើម
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត