Object

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

វត្ថុ (Object) ជា​តម្លៃ​មួយ​ប្រភេទ ដែល​អាច​ផ្ទុក​តម្លៃ​ជាច្រើន​នៅ​ក្នុង​នោះ​បាន ។ តម្លៃ​ដែល​ផ្ទុក​ក្នុង​វត្ថុ យើង​ហៅ​វា​ថា property ។ Property ណា​ដែល​មាន​ប្រភេទ​ជា function យើង​ហៅ​វា​ថា method ។

ឡាន​គឺ​ជា​វត្ថុ ដែល​មាន ៖

បង្កើត Object

ដើម្បី​បង្កើត​វត្ថុ (Object) ណាមួយ យើង​ត្រូវ​ការពុម្ព ដែល​ពុម្ព​នោះ យើង​ហៅ​វា​ថា​ជា Constructor ។

យើង​ប្រើ Constructor Object() ដែល​មាន​នាទី​ជា​ពុម្ព​ក្នុង​ការ​បង្កើត Object ទូទៅ​មួយ ។ Constructor ក៏​ជា function ដែរ យើង​អាច​ថា វា​ជា function ដែល​មាន​នាទី​បង្កើត Object ។ កាល​ណា​យើង​ហៅ function នោះ ដោយ​ផ្ដើម​ដោយ new វា​នឹង​ក្លាយ​ជា Constructor ។

យើង​នឹង​សិក្សា​អំពី Constructor នៅ​មេរៀន​ក្រោយ ។

// អញ្ញាត khode ដែល​មាន​ប្រភេទ​ជា វត្ថុ
var khode = new Object();

// កំណត់ propert នានា ទៅ​ឲ្យ​អញ្ញាត khode
khode.name = "Khode";
khode.type = "Academy";
khode.email = "contact@khode.academy";
khode.url = "www.khode.academy";
khode.language = "khmer";
khode.country = "cambodia";

ខាងលើ​ជា​ការ​បង្កើត Object ទៅ​តាម​ដំណើរ​ដើម​ហេតុ​របស់​វា ប៉ុន្តែ Javascript បង្កើត​ទម្រង់​នៃ​ការ​បង្កើត Object មួយ​ឲ្យ​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង​នេះ គឺ​ដោយ​ប្រើ {} ។

var khode = { 
    name: "Khode",
    type: "Academy",
    email: "contact@khode.academy",
    url: "www.khode.academy",
    language: "khmer",
    country: "cambodia"
}

ប្រើប្រាស់ Object

ក្នុង​ការ​ហៅ Property ឬ Method មាន ២ វិធី ។

var khode = { 
    name: "Khode",
    type: "Academy",
    email: "contact@khode.academy",
    url: "www.khode.academy",
    language: "ខ្មែរ",
    country: "កម្ពុជា",
    fullName: function () {
        // this ជា object ដែល​កំពុង​ស្ថិត​នៅ​ក្នុង
        return this.name + " " + this.type;
    }
}
btn.onclick = function () {
    // ហៅ​ដោយ​ប្រើ []
    alert("ប្រទេស" + khode['country']);

    // ហៅ​ដោយ​ប្រើ .
    alert("ឈ្មោះ​ពេញ " + khode.fullName());
}
<button id="btn"> បង្ហាញ </button>
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត