លេខ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

លេខ ជា​ប្រភេទ​នៃ​តម្លៃ ដែល​សំរាប់​ផ្ទុក​លេខ ។ លេខ​នោះ​អាច​ជា​ចំនួន​គត់ ឬ​ចំនួន​ទសភាគ ។

var a = 845;
var b = 845.00;

មូលដ្ឋាន

លេខ​ទម្រង់​វិទ្យាសាស្ត្រ

យើង​អាច​សរសេរ​លេខ តាម​ទម្រង់​វិទ្យាសាស្ត្រ​បាន ។

8450000 == 845e4;    // true
0.0000845 == 845e-7;  // true

ព្រំដែន

លេខ​នៅ​ក្នុង Javascript ត្រូវ​បាន​បង្កើត​ក្រោម​ទម្រង់​អន្តរជាតិ IEEE 754 ដែល​ប្រើប្រាស់​អង្គចងចាំ 64 bits ។ ព្រំដែន​នៃ​តម្លៃ​លេខ​ដែល​នៅ​ក្នុង Javascript អាច​ជះ​ជាបញ្ហា​ដូចខាងក្រោម ។

var a = 999999999999999;
// a គឺ 999999999999999

var b = 9999999999999999;
// b គឺ 10000000000000000

var c = 0.1 + 0.2;
// c គឺ 0.30000000000000004

ក្នុង Javascript លេខ​អាច​គណនា​បាន​ត្រឹមត្រូវ ដរាប​ណា​លេខ​ដែល​ចេញ​មក មិន​លើស ១៥​ខ្ទង់ ។

លេខ​ផ្ដើម​ដោយ 0

កាល​ណា​សរសេរ​លេខ​ផ្ដើម​ដោយ​លេខ​សូន្យ Javascript បកប្រែ​លេខ​នោះ​ជា​លេខ​ដែល​នៅ​ក្នុង​របាប់​គោល ៨ ។

var a = 012;  // a គឺ 10

លេខ​ផ្ដើម​ដោយ 0x

កាលណា​សរសេរ​លេខ​ផ្ដើម​ដោយ 0x Javascript បកប្រែ​លេខ​នោះ​ជា​លេខ​ដែល​នៅ​ក្នុង​របាប់​គោល ១៦ ។

var a = 0xFFF; // a គឺ 4095

អនន្ត

Infinity គឺ​ជា​តម្លៃ​ប្រភេទ​ជា​លេខ ដែល​បង្ហាញ​អំពី​អនន្តភាព​នៃ​លេខ ។

var a = 20 / 0;   // a គឺ Infinity
var b = Infinity;  // b គឺ Infinity

គណនា

តាម​ធម្មតា ការ​គណនា​មាន​សញ្ញា​បូក ដក គុណ និង​ចែក ។ នៅ​ក្នុង Javascript មាន​សញ្ញា % (ម៉ូឌុឡូ Modulo) មួយ​ទៀត ។

ម៉ូឌុឡូ ជា​ការ​គណនា ដើម្បី​បាន​ជា​សំណល់​នៃ​ការ​ចែក ។

16 % 3 ស្មើ​នឹង 1 ព្រោះ 16 ចែក​នឹង 3 ចេញ​ជា​សំណល់ 1 ។

btn.onclick = function () {
  if (number.valueAsNumber % 2 == 0)
    alert("គូរ");
  else
    alert("សេស");
}
<input
  type="number"
  id="number"
  value="20">
<button id="btn"> បង្ហាញ </button>

បម្លែង

បម្លែង​គោល

toString() ប្រើ​សំរាប់​បម្លែង​លេខ​ទៅ​ជា​អក្សរ ។ វា​ក៏​អាច​ប្រើ​សំរាប់​បម្លែង​លេខ​គោល ១០ ទៅ​ជា​លេខ​គោល​ផ្សេងៗ​ចាប់​ពី ២ ដល់ ៣៦ ។

(1998).toString();   // 1998
(1998).toString(16);  // 7ce

បម្លែង​ជា​ទម្រង់​អ៊ិចស៉្បូណង់ស្យែល

toExponential() ប្រើ​សំរាប់​បម្លែង​ទៅ​ជា​ទម្រង់​អ៊ិចស៉្បូណង់ស្យែល (ទម្រង់​វិទ្យាសាស្ត្រ) ។

var a = 12345.6789;

var b = a.toExponential();
// b គឺ 1.23456789e+4

var c = a.toExponential(2);
// c គឺ 1.23e+4

var d = a.toExponential(4);
// d គឺ 1.2346e+4

var e = a.toExponential(6);
// e គឺ 1.234568e+4

បម្លែង​ទៅ​ជា​លេខ

Method ខាងក្រោម​នេះ​មាន​នាទី​បម្លែង​តម្លៃ​គ្រប់​ប្រភេទ​ទៅ​ជា​លេខ ។

Number("17");    // 17
Number("17.01");  // 17.01
Number("cars 17"); // NaN
Number("17 cars"); // NaN
Number(true);    // 1
Number(false);   // 0

parseInt("17");     // 17
parseInt("17.01");   // 17
parseInt("cars 17.01"); // NaN
parseInt("17.01 cars"); // 17

parseFloat("17");      // 17
parseFloat("17.01");    // 17.01
parseFloat("cars 17.01");  // NaN
parseFloat("17.01 cars");  // 17.01

NaN (Not a Number) គឺ​ជា​តម្លៃ​ប្រភេទ​ជា​លេខ ដែល​បង្ហាញ​អំពី​ភាព​ដែល​មិនមែន​ជា​លេខ ។

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត