រង្វិលជុំ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

រង្វិល​ជុំ គឺ​ជា​ការ​ធ្វើ​ការ​ច្រំដែលៗ ដរាប​ណា​លក្ខខណ្ឌ​ដែល​ឲ្យ​មក​នោះ នៅ​តែ​ត្រូវ ។ រង្វិល​ជុំ​មាន​រចនា​សម្ព័ន្ធ​ស្រដៀង if ដែរ ខុស​គ្នា​តែ​ត្រង់ រង្វិល​ជុំ​ប្រើ​ប្រាស់ keyword while (ឬ​ផ្សេង​ៗ​ទៀត​ទៅ​តាម​ប្រភេទ​នៃ​រង្វិល​ជុំ) ។

បម្រៀប​ធៀប if និង​រង្វិល​ជុំ
• if កូដ​ក្នុង​ឃ្នាប​នឹង​ដំណើរការ​ម្ដង ក្នុង​ករណី​ដែល​ក្នុង​វង់ក្រចក​មាន​តម្លៃ​ពិត ។
• រង្វិលជុំ ក្នុង​ឃ្នាប​នឹង​ដំណើរការ ក្នុង​ករណី​ដែល​ក្នុង​វង់ក្រចក​ចេញ​តម្លៃ​ពិត​ដូចគ្នា តែ​វា​ដំណើរការ​រហូត​ទាល់​តែ​ក្នុង​វង់ក្រចក​បញ្ចេញ​តម្លៃ​មិន​ពិត​វិញ ទើប​ឈប់ ។

រង្វិល​ជុំ while

រចនា​សម្ព័ន្ធ ៖

while (លក្ខខណ្ឌ) {
// កូដ​នេះ
// នឹង​ដើរ​រហូត
// ទាល់​តែ​លក្ខខណ្ឌ
// ក្លាយ​ជា​មិន​ពិត

var num = 5;

// ដរាប​ណា num នៅ​តែ​តូចជាង 15 វា​នៅ​តែ​ដំណើរការ​កូដ​ក្នុង​ឃ្នាប
while (num < 15) {

// innerHTML ថ្មី​របស់ a ស្មើ​នឹង innerHTML ចាស់​របស់ a បន្ត​ជាមួយ​នឹង​តម្លៃ​នៃ num ហើយ​បន្ត​ជាមួយ

a.innerHTML = a.innerHTML + num + "

// តំកើន​មួយ​តម្លៃ ដើម្បី​ឲ្យ num កើន​រហូត​ទៅ​ដល់​កន្លែង​ដែល​ធ្វើ​ឲ្យ​លក្ខខណ្ឌ (num < 15) លែង​ពិត
num = num + 1;

រង្វិល​ជុំ do...while

while ពិនិត្យ​មើល​អ្វីៗ​នៅ​ក្នុង​វង់ក្រចក បើ​ពិត វា​ដំណើរការ​រហូត​ទាល់​តែ​មិន​ពិត​វិញ ហើយ​បើ​មិន​ពិត វា​មិន​ដំណើរការ​តែ​ម្ដង ។

ចំណែក​ឯ do...while វិញ វា​ដំណើរការ​ម្ដង​ហើយ បាន​ពិនិត្យ​មើល​ជា​ក្រោយ ។ ដូច្នេះ ទោះបី​ពិនិត្យ​ទៅ​ឃើញ​ថា​មិន​ពិត​ក្ដី ក៏​វា​បាន​ដំណើរ​ការ​ម្ដង​រួច​ហើយ​ដែរ ។

var num = 5;
do {
a.innerHTML = a.innerHTML + num + "

num = num + 1;
} while (num > 15);

ឧទាហរណ៍​ខាង​លើ បើ​ប្រើ while នោះ​នឹង​មិន​បង្ហាញ​លទ្ធផល​ទេ ព្រោះ​វា​ពិនិត្យ​លក្ខខណ្ឌ ឃើញ​ថា​មិន​ពិត ដូចនេះ​វា​មិន​ដំណើរការ​តែ​ម្ដង ។

រង្វិល​ជុំ for

តាម​ការ​ដក​ពិសោធន៍​នៅ​ក្នុង​ចំណុច​មុនៗ យើង​ឃើញ​ថា រង្វិល​ជុំ​មួយ​ត្រូវ​ការ​របស់ ៣ ជា​សំខាន់ ៖

1. អញ្ញាត ព្រោះ​យើង​អាច​ផ្លាស់​ប្ដូរ​តម្លៃ​របស់​វា​បាន
2. លក្ខខណ្ឌ សំរាប់​ប្រាប់​ថា កូដ​ក្នុង​ឃ្នាប គួរ​ដើរ​ឬ​មិន​គួរ
3. ប្ដូរ​តម្លៃ​អញ្ញាត ប្ដូរ​តម្លៃ​អញ្ញាត​ដែល​យើង​ប្រើ​ក្នុង​លក្ខខណ្ឌ ដើម្បី​ឲ្យ​រំកិល​ទៅ​រក​កន្លែង​មិន​ពិត ។

ដោយ​ហេតុ​តែ រង្វិល​ជុំ ធម្មតា​ត្រូវ​ការ​របស់​ទាំង ៣ ខាងលើ ដូច​នេះ Javascript បង្កើត​រង្វិល​ជុំ for ដែល​រចនា​សម្ព័ន្ធ​របស់​វា​មាន​ភ្ជាប់​មក​នូវ​របស់​តែ ៣ នោះ​តែ​ម្ដង ។

រចនា​សម្ព័ន្ធ​នៃ for ៖

for (បង្កើត​អញ្ញាត; ប្រៀបធៀប​អញ្ញាត; ផ្លាស់​ប្ដូរ​តម្លៃ​អញ្ញាត) {
// ដំណើរការ​រហូត ក្នុង​ករណី​ដែល​លក្ខខណ្ឌ​ពិត

for (var num = 5; num < 15; num=num+1) {
a.innerHTML = a.innerHTML + num + "

តម្រូវ​ការ​ទាំង ៣ នៃ for យើង​អាច​មិន​កំណត់​មួយ​ណា​ក៏​បាន​ដែរ ដោយ​គ្រាន់​តែ​សរសេរ ; ទទេ ។

while, do...while និង for យើង​អាច​មិនសរសេរ {} ក្នុង​ករណី​ដែល​ក្នុង​នោះ មាន​តែ​មួយ ; ។

បញ្ឈប់​រង្វិល​ជុំ

រង្វិល​ជុំ​នឹង​ឈប់​ដោយ​ខ្លួន​ឯង នៅ​ពេល​ដែល​លក្ខខណ្ឌ​របស់​វា​លែង​ពិត ។ ប៉ុន្តែ​យើង​អាច​បញ្ឈប់​រង្វិល​ជុំ​បាន ក្នុង​ពេល​ណាមួយ ដោយ​ប្រើ keyword break ។

var num = 5;
for (; num < 15; num=num+1) {
if (num == 10) break;
a.innerHTML = a.innerHTML + num + "

រំលង​ផ្នែក​ណាមួយ​នៃ​រង្វិល​ជុំ

ដោយ​ប្រើ continue យើង​អាច​រំលង​ផ្នែក​ណាមួយ​នៃ​រង្វិល​ជុំ ។

var num = 5;
for (;; num=num+1) {
if (num == 10) continue;
if (num > 15) break;
a.innerHTML = a.innerHTML + num + "

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត