មុខងារ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

មុខងារ (function) ប្រើ​សំរាប់​ដំណើរការ​កូដ Javascript ច្រើន ដោយ​គ្រាន់​តែ​ហៅ function នេះ​តែ​មួយ ។

បង្កើត function

ដើម្បី​បង្កើត function ត្រូវ​ប្រើ keyword function ។

រចនា​សម្ព័ន្ធ​នៃ function ៖

function ឈ្មោះ (តម្រូវការ១, តម្រូវការ២, ... ) {
  // កូដ​ដែល​ត្រូវ​ដំណើរការ
  // នៅ​ពេល function នេះ
  // ដំណើរការ
}

តម្រូវការ អាច​មិន​មាន ។

ដើម្បី​ហៅ function ឲ្យ​ដំណើរការ យើង​គ្រាន់​តែ​សរសេរ​ឈ្មោះ function ហើយ​បញ្ចប់​ដោយ​វង់ក្រចក ។ បើ function នោះ​ត្រូវ​ការ​តម្រូវការ យើង​កំណត់​តម្រូវ​ការ​ចូល​ទៅ​ក្នុង​វង់​ក្រចក​ទៅ ជា​ការ​ស្រេច ។

function enlarge(element) {
  // កំណត់​ផ្ទៃ​ខាងក្រោយ​ពណ៌​ខៀវ​ទៅ​ឲ្យ element
  element.style.background = "blue";

  // កំណត់ css ផ្សេងៗ​ទៀត​ចូល​ទៅ​ក្នុង style នៃ element
  element.style.color = "white";
  element.style.fontSize = "larger";
  element.style.padding = "1em";
}
<span onclick="enlarge(this)">ចុច​លើ​ពាក្យ​នេះ</span> ដើម្បី​ដំណើរការ enlarge(this) ដែល this គឺ​ជា​ធាតុ​បច្ចុប្បន្ន ។#a {
  text-align: center;
  transition: all 1s;
  -webkit-transition: all 1s;
}
span {
  display: inline-block;
  font-weight: bold;
  text-decoration: underline;
  cursor: pointer;
}

កូដ​ខាងលើ យើង​ឃើញ​មាន property style ។ Property style នៃ object នៃ​ធាតុ HTML គឺ​ក្ដោប​ក្ដាប់ property CSS ទាំងអស់​ដែល​អាំច​មាន​នៅ​ក្នុង attribute style នៃ​ធាតុ​នោះ ។

ឈ្មោះ property CSS ដែល​ត្រូវ​ប្រើ​ក្នុង Property style នៃ​ធាតុ HTML គឺ​មាន​ទម្រង់​ដូចគ្នា​ស្ទើរ​តែ​ទាំងអស់ វា​ខុស​តែ​បន្តិច​ប៉ុណ្ណោះ គឺ​រាល់ property CSS ដែល​មាន - ត្រូវ​ប្ដូរ​អក្សរ​មួយ​តែ​បន្ទាប់​ពី​នោះ​ទៅ​ជា​អក្សរ​ធំ ។

property background-color ក្នុង CSS ពេល​ប្រើ​ក្នុង Javascript គឺ backgroundColor ។

លក្ខណៈ​នៃ function

លក្ខណៈ​នៃ function
 • អញ្ញាត​ដែល​បង្កើត​ក្នុង function នឹង​មិនអាច​ប្រើ​បាន​នៅ​ក្រៅ function នោះ​ទេ ។ តែ​បើ​បង្កើត​ក្រៅ function គឺ​អាច​យក​​មក​ប្រើ​ក្នុង​បាន ។
 • អញ្ញាត​ដែល​តាង​ឲ្យ​តម្រូវ​ការ​នៃ function នឹង​ជាន់​ពី​លើ​អញ្ញាត​ដែល​មាន​នៅ​ក្រៅ ។ នៅ​ក្រៅ function មាន​អញ្ញាត width ហើយ​តម្រូវ​ការ function នោះ ក៏​តាង​ដោយ​អញ្ញាត width ដែរ ។ បើ​បែប​នឹង នៅ​ក្នុង function ពេល​ហៅ width វា​នឹង​មិន​ចាប់​បាន​អញ្ញាត​ដែល​នៅ​ខាងក្រៅ​នោះ​ទេ គឺ​វា​ចាប់​អញ្ញាត​ដែល​ជា​តម្រូវការ​នៃ function នោះ ។
 • keyword return មាន​នាទី​ត្រឡប់​អ្វី​ម្យ៉ាង ពេល function នោះ​ត្រូវ​បាន​ហៅ ។ នៅ​ពេល​ដំណើរការ​ដល់ return នោះ function នោះ​នឹង​លែង​ដំណើរការ​បន្ត​ទៀត ទោះបី​ជា​មាន​កូដ​នៅ​ខាងក្រោម​ច្រើន​ទៀត​ក៏​ដោយ ។
function rectPerimeter(width, height) {
  return (width + height)*2;
}
function calc() {
  var w = width.valueAsNumber;
  var h = height.valueAsNumber;
  // valueAsNumber ផ្ទុក​តម្លៃ​ជា​លេខ​នៃ​ធាតុ​នោះ

  var result = rectPerimeter( w, h );
  alert(result);
}
<p>គណនា​បរិមាត្រ​ចតុកោណកែង</p>
<input
    type="number"
    id="width"
    value="10"
    placeholder="ប្រវែង​ផ្ដេក">
<input
    type="number"
    id="height"
    value="20"
    placeholder="ប្រវែង​កម្ពស់">
<button onclick="calc()"> គណនា </button>
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត