លក្ខខណ្ឌ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

សិក្សា​អំពី​មេរៀន​លក្ខខណ្ឌ គឺ​សិក្សា​អំពី​ពាក្យ​ថា "ប្រសិនបើ" ។ និ​យាយ​ពាក្យ​ថា "ប្រសិនបើ" គឺ​តែង​មាន​ឃ្លា​ចំនួន ២ ត​ភ្ជាប់​គ្នា ។ មួយ​ជា​ហេតុ និង​មួយ​ជា​ផល ។ កាល​ណា​ហេតុ​កើត​ឡើង នោះ​ផល​ក៏​កើត​ឡើង​ដែរ ។ បើ​ហេតុ​មិន​កើត​ឡើង​ទេ នោះ​ផល​ក៏​មិន​កើត​ឡើង​ដែរ ។ បើ​និយាយ​ជា​ភាសា​នៃ​កូដ Javascript យើង​និយាយ​ថា កាល​ណា​ហេតុ​មាន​តម្លៃ​ស្មើ​នឹង​ពិត នោះ​ផល​នឹង​ដំណើរការ ។

10 > 5; // ពិត
4 > 5;  // មិនពិត

ប្រសិន​បើ

ទម្រង់​នៃ "ប្រសិន​បើ" ៖

if (ពិត ឬ មិន​ពិត) {
    // កូដ​ដែល​នឹង​ត្រូវ​ដំណើរការ
    // នៅ​ពេល​របស់​នៅ​ក្នុង​វង់​ក្រចក
    // មាន​តម្លៃ​ពិត
}
function test() {
    if (num.valueAsNumber > 10) {
        alert("ធំ​ជាង ១០");
    }
}
<input
    type="number"
    value="9"
    id="num">
<button
    onclick="test()">
    បង្ហាញ </button>

បើ​មិន​ដូច្នេះ​ទេ

ក្នុង​ការ​ប្រើប្រាស់ if កូដ​ដែល​នៅ​ក្នុង​ឃ្នាប់​នឹង​ដំណើរការ ក្នុង​ករណី​កូដ​ដែល​នៅ​ក្នុង​វង់ក្រចក​នោះ​ពិត ។ យើង​អាច​កំណត់​ឲ្យ​អ្វី​មួយ​ផ្សេង​ទៀត​ឲ្យ​ដំណើរការ នៅ​ពេល​ដែល​លក្ខខណ្ឌ​ដែល​នៅ​ក្នុង​វង់ក្រចក​មិន​ពិត គឺ​ដោយ​ប្រើប្រាស់ keyword else បន្ត​ពី​ឃ្នាប់ ។

function test() {
    if (num.valueAsNumber > 10) {
        alert("ធំ​ជាង ១០");
    } else {
        alert("មិន​ធំជាង ១០");
    }
}
<input
    type="number"
    value="9"
    id="num">
<button
    onclick="test()">
    បង្ហាញ </button>

បើ​មិន​ដូច្នេះ​ទេ ប្រសិន​បើ

យើង​អាច​ប្រើ keyword else if ដើម្បី​កំណត់​លក្ខខណ្ឌ​ផ្សេង​ទៀត បើ​សិន​លក្ខខណ្ឌ​ខាងលើ​មិន​ពិត ។

function test() {
    var number = num.valueAsNumber;
    if (number > 0) {
        alert("វិជ្ជមាន");
    } else if (number < 0) {
        alert("អវិជ្ជមាន");
    } else if (number == 0) {
        alert("សូន្យ");
    }
}
<input
    type="number"
    value="2"
    id="num">
<button
    onclick="test()">
    បង្ហាញ </button>

ឧទាហរណ៍​ខាងលើ ៖


ក្នុង​ករណី​ដែល​ក្នុង​ឃ្នាប់ មាន​តែ​១​រឿងរ៉ាវ (មាន​តែ ; មួយ) យើង​អាច​មិន​សរសេរ​ឃ្នាប់​បាន ។

function test() {
    var number = num.valueAsNumber;
    if (number > 0)
        alert("វិជ្ជមាន");
    else if (number < 0)
        alert("អវិជ្ជមាន");
    else if (number == 0)
        alert("សូន្យ");
}
<input
    type="number"
    value="1"
    id="num">
<button
    onclick="test()">
    បង្ហាញ </button>

Boolean

Javascript បាន​បង្កើត ពិត មិន​ពិត ជា​ប្រភេទ​មួយ​នៃ​ទិន្នន័យ​ដែរ ដែល​វា​ត្រូវ​បាន​ហៅថា Boolean ។ Boolean មាន ២ ៖

function test() {
    var bool = true;
    if (bool)
        alert("ពិត");
    else
        alert("មិន​ពិត");
}
<button
    onclick="test()">
    បង្ហាញ </button>

សញ្ញា​សំរាប់​ប្រៀបធៀប

សញ្ញា​ប្រៀបធៀប​ជាច្រើន​អាច​ផ្ដល់​នូវ​លទ្ធផល​ពិត ឬ​មិន​ពិត ។

សញ្ញា​ប្រៀប​ធៀប
សញ្ញា ពណ៌នា ឧទាហរណ៍ ចម្លើយ
< តូចជាង 1 < 3 false
> ធំជាង 5 > 5 false
<= តូចជាង ឬ​ស្មើ 5 <= 4 false
>= ធំជាង ឬ​ស្មើ 5 >= 5 true
== ស្មើ 5 == 5 true
=== ស្មើ​ទាំង​តម្លៃ ស្មើ​ទាំង​ប្រភេទ 5 === "5" false
!= មិន​ស្មើ 5 != "5" false
!=== មិន​ស្មើ​ទាំង​តម្លៃ មិន​ស្មើ​ទាំង​ប្រភេទ 5 !== "5" true

សញ្ញា​នៃ​តក្កវិទ្យា

តក្កវិទ្យា​នៅ​ក្នុង Javascript សំដៅ​ទៅ​លើ​ការ​រួម​ផ្សំ​រវាង Boolean ចំនួន ២ ដោយ​ប្រើ ៖

ឈ្នាប់ &&

កាល​ណា Boolean ២ ភ្ជាប់​គ្នា​ដោយ​ប្រើ​ឈ្នាប់ && វា​ចេញ​ចម្លើយ​មកពិត តែ​ក្នុង​ករណី​ដែល Boolean ទាំង២​នោះ ពិត​ទាំង​២ ។

A B A && B
true true true
true false false
false true false
false false false

ឈ្នាប់ ||

កាល​ណា Boolean ២ ភ្ជាប់​គ្នា​ដោយ​ប្រើ​ឈ្នាប់ || វា​ចេញ​ចម្លើយ​មកមិនពិត តែ​ក្នុង​ករណី​ដែល Boolean ទាំង២​នោះ មិន​ពិត​ទាំង​២ ។

A B A || B
true true true
true false true
false true true
false false false

សរសេរ​លក្ខខណ្ឌ​តាម​វិធី​ខ្លី

ទម្រង់ ៖

Boolean ? បើ​ពិត : បើ​មិន​ពិត
<input
    type="checkbox"
    id="bool">
<button
    onclick=" alert( bool.checked ? 'ពិត' : 'មិន​ពិត' ) ">
    បង្ហាញ </button>
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត