មូលដ្ឋាន

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

សញ្ញាចំណុច​ក្បៀស

ត្រង់​ចំណុច​នេះ Javascript គឺ​ដូច CSS ដែរ ។ រាល់​ដំណើរ​ការ​អ្វី​ចប់​មួយ ត្រូវ​បញ្ចប់​ដោយ​សញ្ញា​ចំណុច​ក្បៀស គឺ​សញ្ញា ; នេះ ។

វិចារណ៍

វិចារណ៍​មិន​បង្ហាញ​អ្វី​ជា​ចម្លើយ​នោះ វា​មាន​ប្រយោជន៍​ដល់​អ្នក​សរសេរ​កូដ ដែល​ប្រើ​សំរាប់​កត់​ចំណាំ​ថា​តើ​កូដ​នៅ​កន្លែង​នោះ និយាយ​អំពីអ្វី ។ នៅ​ក្នុង Javascript ដើម្បី​សរសេរ​វិចារណ៍ យើង​ត្រូវ ៖

// រចនា​ទៅ​ឲ្យ​ធាតុ
function newStyle(element) {
  element.style.background = "blue";
  element.style.color = "white";
  element.style.fontSize = "2em";
}
/* ខ្ញុំ​អាច​សរសេរ​វិចារណ៍
នៅ​ក្នុង​នេះ
ច្រើន​បន្ទាត់​ប៉ុណ្ណា​ក៏​បាន */
<p onclick="newStyle(this)">ស្វាគមន៍​មក​កាន់ KHODE (ចុច​លើ​អត្ថបទ​នេះ)</p>p {
  text-align: center;
  -webkit-transition: all .75s;
  transition: all .75s;
  margin: 0;
}

alert()

alert() function សំរាប់​បង្ហាញ​ប្រអប់​ផុស​ចេញ​មក ។

<button onclick="alert('ស្វាគមន៍​មក​កាន់ KHODE')">បង្ហាញ</button>

ឧទាហរណ៍​ខាងលើ ៖

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត