Array

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

Array គឺ​ជា Object មួយ​ប្រភេទ ដែល​ឈ្មោះ Property ត្រូវ​បាន​កំណត់​ដោយ​ស្វ័យ​ប្រវត្តិ ជា​លេខ​រៀង​ដែល​ផ្ដើម​ពី​សូន្យ ។ វា​មាន​លក្ខណៈ​ដូច​ទៅ​នឹង បញ្ជី ។

បង្កើត Array

មាន ២ ​វិធី​ក្នុង​ការ​បង្កើត Array ។

// វិធី​នេះ មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រេើ​នោះ​ទេ
var numbers = new Array(4, 100, 125);

// វិធី​ដែល​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ
var numbers = [4, 100, 125];

ប្រើប្រាស់ Array

និយាយ​អំពី object យើង​អាច​ហៅ​ធាតុ​នីមួយៗ​ទៅ​តាមឈ្មោះ​នៃ property ។ រីឯ Array ក៏​ហៅ​តាម​ឈ្មោះ​នៃ Property ដែរ តែ​ឈ្មោះ​នោះ វា​បាន​កំណត់​ដោយ​ស្វ័យ​ប្រវត្តិ ទៅ​តាម​លេខ​រៀង​ដែល​រាប់​ចាប់​ពី ០ ។

var animals = ['មាន់', 'ទា', 'ក្ងាន', 'ចាប'];
btn.addEventListener('click', function () {
var out = animals[id.valueAsNumber];
alert(out);

បង្ហាញ

រាប់​ចំនួន​ធាតុ​ក្នុង Array

ដោយ​ប្រើប្រាស់ property length យើង​អាច​ដឹង​អំពី​ចំនួន​ធាតុ​នៃ Array នោះ ។

var fruits = ["ប៉េងប៉ោះ", "ម្នាស់", "ឪឡឹក"];
for (var i = 0; i < fruits.length; i++) {
a.innerHTML = a.innerHTML + fruits[i] + "

បម្លែង Array

ដោយ​ស្វ័យ​ប្រវត្តិ Javascript បម្លែង Array ទៅ​ជា​អក្សរ​ដែល​ផ្ដាច់​ធាតុ​នីមួយៗ​ដោយ​សញ្ញា​ក្បៀស ។ យើង​អាច​បម្លែង Array ទៅ​ជា​អក្សរ​ដែល​ផ្ដាច់​ធាតុ​នីមួយៗ​ដោយ​អ្វី​ផ្សេង​ក៏​បាន​ដែរ ដោយ​ប្រើ method join() ។

var animals = ["សេះ", "ឆ្កែ", "ទន្សាយ", "កំប្រុក"];
a.innerHTML = animals;
b.innerHTML = animals.join(" - ");

បន្ថែម​ធាតុ​ចូល​ទៅ​ក្នុង Array

បន្ថែម​ធាតុ​តាម​លេខរៀង

var animals = ["សេះ", "ឆ្កែ", "ទន្សាយ", "កំប្រុក"];
animals[4] = "ខ្លា";
a.innerHTML = animals;

បន្ថែម​ធាតុ​ទៅ​ចុង​ក្រោយ​បង្អស់

Method push() ប្រើ​សំរាប់​បញ្ចូល​ធាតុ​ចូល​ទៅ​ចុងក្រោយ​បង្អស់​នៃ array ។

var animals = ["សេះ", "ឆ្កែ", "ទន្សាយ", "កំប្រុក"];
animals.push("ខ្លា");
a.innerHTML = animals;

បន្ថែម​ធាតុ​ឲ្យ​នៅ​​ដើម​គេ​បង្អស់

Method unshift() ប្រើ​សំរាប់​បញ្ចូល​ធាតុ​ចូល​ទៅ​ដំបូង​គេ​បង្អស់​នៃ array ។

var animals = ["សេះ", "ឆ្កែ", "ទន្សាយ", "កំប្រុក"];
animals.unshift("ខ្លា");
a.innerHTML = animals;

លុប​ធាតុ​ចេញ​ពី Array

var animals = ["សេះ", "ឆ្កែ", "ទន្សាយ", "កំប្រុក"];
animals.shift();
animals.pop();
a.innerHTML = animals;

រៀប​លំដាប់​ធាតុ​ក្នុង Array

sort() សំរាប់​រៀប array តាមលំដាប់​អក្ខរក្រម ។

var animals = ["goat", "dog", "ape", "horse"];
animals.sort();
a.innerHTML = animals;

បើ​ចង់​រៀប​លំដាប់ array តាម​អក្ខរក្រម​បញ្ច្រាស់​មក​វិញ គឺ​ត្រូវ​ថែម reverse() ។ reverse() ប្រើ​សំរាប់​ត្រឡប់​លំដាប់​នៃ​ធាតុ​ដែល​នៅ​ក្នុង array ។

var animals = ["goat", "dog", "ape", "horse"];
animals.sort();
animals.reverse();
a.innerHTML = animals;

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត