អត្ថបទ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

យើង​នឹង​ធ្វើ​ការ​សិក្សា​អំពី​ការ​កំណត់ ៖

ក្បាលរឿង

, <h4,

ទាំង​អស់​នេះ ប្រើ​សំរាប់​សរសេរ​ក្បាលរឿង​តាម​លំដាប់​លេខ ។

ចំណងជើងធំ ត្រូវ​សរសេរ​នៅ​ក្នុង
។ មួយ​ធំ ពីរ​ធំ បី​ធំ... ត្រូវ​សរសេរ​នៅ​ក្នុង

ចំណងជើង

១.មួយ​ធំ

១.១.​មួយ​ចុច​មួយ

១.១.១.​មួយ​ចុច​មួយ​ចុច​មួយ

១.១.២.​មួយ​ចុច​មួយ​ចុច​ពីរ

ក.ក្បាល​រឿង​ទី៥

ខ.​ក្បាល​រឿង​ទី៥

a.​ក្បាល​រឿង​ទី៦

b.​ក្បាល​រឿង​ទី៦

១.១.៣.​មួយ​ចុច​មួយ​ចុច​បី

១.២.​មួយ​ចុច​មួយ

២.​ពីរ​ធំ

កថាខណ្ឌ

កថាខណ្ឌ​ត្រូវ​សរសេរ​នៅ​ក្នុង

ក្បាល​រឿង​ទី២

កថាខណ្ឌ​ត្រូវ​សរសេរ​នៅ​ក្នុង p ។

ការ​ចុះ​បន្ទាត់

ចម្លើយ​នៃ HTML នឹង​មិន​ចុះ​បន្ទាត់​ទេ នៅ​ពេល​ដែល​ចុច​ប៊ូតុង​ចុះ​បន្ទាត់​ធម្មតា ។ ដើម្បី​ចុះ​បន្ទាត់​នៅ​កន្លែង​ណាមួយ ត្រូវ​សរសេរ
នៅ​កន្លែង​នោះ ។

ក្បាល​រឿង​ទី៣

នេះ​ជា​កថាខណ្ឌ ។
ខ្ញុំ​ចុះ​បន្ទាត់​ដោយ​មិន​ប្រើ br tag តែ​វា​មិន​ចុះ​បន្ទាត់​ទេ ។
ខ្ញុំ​ចុះ​បន្ទាត់​ដោយ br tag ។ វា​ចុះ​បន្ទាត់ ទោះ​បី​ជា​មិន​ចុះ​បន្ទាត់​ក្នុង​កូដ​ក៏​ដោយ ។

មិន​មាន​ការ​សរសេរ​បញ្ចប់ tag នោះ​ទេ (មាន​ន័យ​ថា គ្មាន
ទេ) ។

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត