តារាង

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

Tag សំរាប់​បង្កើត​តារាង
Tag ប្រើ​សំរាប់​ក្ដោបក្ដាប់
table តារាង​ទាំងមូល
thead ផ្នែក​ក្បាល
tbody ផ្នែក​កណ្ដាល
tfoot ផ្នែក​ក្រោម
tr ជួរ​ដេក
td ប្រអប់​នីមួយៗ
th ប្រអប់​ដែល​នៅ​ផ្នែក​ក្បាល​នៃ​តារាង
<table border="2">
  <thead>
    <tr>
      <th>លេខ​រៀង</th>
      <th>មុខ​ម្ហូប</th>
      <th>តម្លៃ</th>
    </tr>
  </thead>
  <tbody>
    <tr>
      <td>១</td>
      <td>សម្ល​កកូរ</td>
      <td>៨០០០៛</td>
    </tr>
    <tr>
      <td>២</td>
      <td>អាម៉ុក</td>
      <td>១០០០០៛</td>
    </tr>
    <tr>
      <td>៣</td>
      <td>សម្លរ​ប្រហើរ</td>
      <td>៨០០០៛</td>
    </tr>
    <tr>
      <td>៤</td>
      <td></td>
      <td></td>
    </tr>
    <tr>
      <td>៥</td>
      <td></td>
      <td></td>
    </tr>
  </tbody>
  <tfoot>
    <tr>
      <td colspan="2">សរុប</td>
      <td>២៨០០០៛</td>
    </tr>
  </tfoot>
</table>

colspan ប្រើ​សំរាប់​រំលាយ​ជួរ​ឈរ ។ rowspan ប្រើ​សំរាប់​រំលាយ​ជួរ​ដេក ។ តម្លៃ​របស់​វា គឺ​ជា​ចំនួន​ជួរ​ដែល​ត្រូវ​រលាយ​ចូល​គ្នា ។

សំរាប់ <thead>, <tbody> និង <tfoot> យើង​អាច​មិន​កំណត់​បាន ។ មាន​ន័យ​ថា នៅក្នុង <table> គឺ​ប្រើ <tr> ផ្ទាល់​តែ​ម្ដង ។

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត