តំណភ្ជាប់

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

កាល​ណា​អត្ថបទ រូបភាព ឬ​វីដេអូ មាន​តំណភ្ជាប់ នៅ​ពេល​ដែល​ចុច​លើ​របស់​ទាំង​អស់នោះ វា​នឹង​នាំ​ទៅ​កាន់​ទំព័រ​ដែល​បាន​កំណត់ ។

បង្កើត​តំណ​ភ្ជាប់

<a> ប្រើ​សំរាប់​បង្កើត​តំណ​ភ្ជាប់​ ។ ពាក្យ​ពេញ​របស់ a គឺ anchor ។

ពាក្យ <a>KHODE</a> គឺ​មាន​តំណ​ភ្ជាប់ ប៉ុន្តែ​មិន​ទាន់​បាន​កំណត់​ទីតាំង​ដែល​ត្រូវ​ភ្ជាប់​ទៅ​កាន់​នោះ​ទេ ។

ទី​តាំង​នៃ​តំណភ្ជាប់

ដើម្បី​កំណត់​ទីតាំង​ទៅ​ឲ្យ <a> យើង​ត្រូវ​ប្រើ href ។ តម្លៃ​នៃ href គឺជា URL នៃ​ទំព័រ​ដែល​ចង់​ឲ្យ​ភ្ជាប់​ទៅ​កាន់ ។ ពាក្យ​ពេញ​របស់ href គឺ hypertext reference ។

សាក​ចុច​លើពាក្យ <a href="http://www.khode.academy/">KHODE</a> ។ វា​មាន​តំណភ្ជាប់​ទៅ​កាន់​ទំព័រ Khode Academy ។

កន្លែង​បើក​តំណភ្ជាប់

យើង​អាច​កំណត់​ឲ្យ​បើក​តំណ​ភ្ជាប់​នៅ​លើ​ផ្ទាំង​ថ្មី ដោយ​ប្រើ target ។ តម្លៃ _blank គឺ​បញ្ចាក់​ថា នឹង​ត្រូវ​បើក​តំណភ្ជាប់​នោះ នៅ​លើ​ផ្ទាំង​ថ្មី​មួយ​ផ្សេង​ទៀត ។

ចុច​លើ​ពាក្យ "<a href="http://www.khode.academy/" target="_blank">KHODE</a>" វា​នឹង​បើក​តំណ​ភ្ជាប់ នៅ​ផ្ទាំង​មួយ​ថ្មី​ទៀត ។

តម្លៃ​នៃ target មាន​ច្រើន​ទៀត ។ បម្រើបម្រាស់​របស់​វា នឹង​ត្រូវ​យក​មក​បង្ហាញ​នូវ​មេរៀន​បន្ទាប់ៗ​ទៀត ។

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត