អំពី HTML

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

យើង​ស្វែង​យល់​អំពី ៖

បម្រើបម្រាស់ HTML

HTML ប្រើ​សំរាប់​បង្កើត​អ្វីៗ​គ្រប់​យ៉ាង​នៅ​លើ​គេហទំព័រ​ដូចជា អត្ថបទ ប៊ូតុង តារាង បញ្ជី និង​របស់​នានា​ជាច្រើន​ទៀត តែចម្លើយ​ដែល​ចេញ​ពី​ការ​សរសេរ​កូដ HTML គឺ​មិន​​មាន​រូបរាងស្រស់​ស្អាត​ទេ ។ ដូច្នេះ​យើង​ត្រូវ​ការ​កូដ​ដទៃ​ទៀត ដើម្បី​រចនា​ឲ្យ​ស្រស់ស្អាត និង​មាន​ភាព​រស់​រវើក ។

អត្ថន័យ HTML

ពាក្យ​ពេញ​របស់ HTML គឺ Hyper Text Markup Language ។

  • Hyper Text គឺ​ជា​អត្ថបទ​ដែល​មាន​តំណ​ភ្ជាប់​ទៅ​នឹង​អ្វី​មួយ​ផ្សេង ។
  • Markup Language គឺ​ជា​ភាសា​សំរាប់​កំណត់​លក្ខណៈ​ទៅ​ឲ្យ​អ្វី​មួយ ។

អ្នក​បង្កើត HTML

HTML បង្កើត​ឡើង​ដោយ

  • សមាគម World Wide Web: W3C
  • ក្រុម​ការងារ Web Hypertext Application Technology: WHATWG ។

កំណែ​ទម្រង់ HTML

HTML ត្រូវ​បាន​កែ​ទម្រង់​ជាច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ ។

កំណែទម្រង់ ឆ្នាំ
HTML 1991
HTML 2.0 1995
HTML 3.2 1997
HTML 4.0 1997
HTML 4.01 1999
HTML 5 2012
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត