រូបភាព

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

មេរៀន​នេះ យើង​នឹង​សិក្សា​អំពី​ការ​បញ្ជូល​រូបភាព ការ​កំណត់​ទំហំ​ទៅ​ឲ្យ​រូបភាព និង​ការ​កំណត់​តំណភ្ជាប់​នៅ​លើ​រូបភាព ។

បញ្ចូល​រូបភាព

ដើម្បី​បញ្ចូល​រូបភាព ត្រូវ​ប្រើ <img> ។ ពាក្យ​ពេញ​របស់ img គឺ image ។ src ប្រើ​សំរាប់​កំណត់ URL នៃ​រូបភាព ។ ពាក្យ​ពេញ​របស់ src គឺ source ។

<img src="/khode.png">

<img> មិន​មាន tag បិទ​នោះ​ទេ ។

ទំហំ​រូបភាព

ដើម្បី​កំណត់​ទំហំ​រូបភាព ត្រូវ​ប្រើ

ខ្នាត​របស់​វា ត្រូវ​គិត​ជា pixel ។

នឹង​មាន​មេរៀន​អំពី​ខ្នាត​ប្រវែង នៅ​មេរៀន CSS ។

<img src="/khode-logo.png" width="300" height="200">

រូបភាព​មាន​តំណ​ភ្ជាប់

យើង​អាច​បង្កើត​តំណ​ភ្ជាប់​ទៅ​ឲ្យ​រូប​ភាព​បាន ។ មាន​ន័យ​ថា នៅ​ពេល​ដែល​ចុចលើ​រូបភាព​នោះ វា​នាំ​យើង​ទៅ​កាន់ URL ដែល​បាន​កំណត់ ។

<a href="http://www.khode.academy/" target="_blank">
    <img src="/khode-logo.png" width="300" height="200">
</a>
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត