Iframe

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

សិក្សា​អំពី Iframe គឺ​សិក្សា​អំពី​ការ​ដាក់​ទំព័រ​មួយ​ឲ្យ​បង្ហាញ​លើ​ទំព័រ​បច្ចុប្បន្ន ។

បង្កើត Iframe

<iframe> ប្រើ​សំរាប់​បង្ហាញ​ទំព័រ​មួយ​ផ្សេង​លើ​ទំព័រ​បច្ចុប្បន្ន ។ src attribute ប្រើ​សំរាប់​កំណត់ URL នៃ​ទំព័រ​ដែល​ត្រូវ​បង្ហាញ ។ ពាក្យពេញ​នៃ src គឺ source ។

<iframe src="http://www.khode.academy/"></iframe>

គេហទំព័រ​មួយ​ចំនួន​ត្រូវ​បាន​កំណត់​មិន​ឲ្យ​ដំណើរការ​លើ <iframe> នោះ​ទេ ។

ទំហំ iframe

ដើម្បី​កំណត់​ទំហំ​ទៅ​ឲ្យ iframe ត្រូវ​ប្រើ

ខ្នាត​របស់​វា គិត​ជា pixel ។

យើង​នឹង​សិក្សា​ស៊ីជម្រៅ​ទាក់ទង​ទៅ​នឹង​ខ្នាត​ប្រវែង នៅ​ក្នុង​មេរៀន CSS ។

<iframe src="http://www.khode.academy/" width="300" height="200"></iframe>

តំណ​ភ្ជាប់​បង្ហាញ​នៅ​ក្នុង iframe

នៅ​ក្នុង <a> កាលណា target attribute មាន​តម្លៃ​ជា​ឈ្មោះ​នៃ iframe វានឹង​បង្ហាញ​តំណ​ភ្ជាប់​នោះ​នៅ​ក្នុង iframe មួយ​នោះ ។

ចុច​លើ <a href="http://www.khode.academy/" target="frame_khode">KHODE academy</a> ដើម្បី​ឃើញ​ចម្លើយ​លើ iframe ខាងក្រោម<br>
<iframe width="300" height="170" name="frame_khode"></iframe>
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត