ក្បាល
មេរៀននេះ មានជាវីដេអូ ។
ក្បាលនៃគេហទំព័រ គឺជាព័ត៌មាននៃទំព័រនីមួយៗ ។ វាព័ត៌មានទាំងនោះមានដូចជា ៖
- ចំណងជើង
- ការពិព៌ណនា
- រូបតំណាងគេហទំព័រ
- រូបភាពនៃទំព័របច្ចុប្បន្ន
- ... ។
ព័ត៌មានទាំងនោះ ត្រូវសរសេរនៅក្នុង <head>
។
ចំណងជើងនៃគេហទំព័រ
ដើម្បីកំណត់ចំណងជើងទៅឲ្យទំព័រមួយ គឺត្រូវប្រើ <title>
ដែលត្រូវកំណត់នៅក្នុង <head>
។
<!DOCTYPE html>
<html>
<head>
<title>KHODE ACADEMY</title>
</head>
</html>
ចំណងជើងត្រូវបានបង្ហាញនៅកន្លែងមួយចំនួនដូចជា ក្បាលផ្ទាំងទំព័រ ឬនៅលើចម្លើយនៃការរុករកតាមអ៊ីនធើណិត ។


<meta>
<meta>
ប្រើសំរាប់កំណត់ព័ត៌មានមួយចំនួនដូចជា ៖
- ការពិពណ៌នា
- អ្នកបង្កើត
- ពាក្យគន្លឹះ
- សំណុំតួអក្សរ
- ... ។
ការកំណត់ <meta>
ត្រូវបានយកទៅប្រើដោយកម្មវិធីរុករកគេហទំព័រ ទំព័រស្វែងរក បណ្ដាញសង្គម ... ។
កំណត់សេចក្ដីពណ៌នា
<meta name="description" content="KHODE ACADEMY ផ្ដល់ការសិក្សាអំពីកូដ ដោយឥតគិតថ្លៃ ។">
ឧទាហរណ៍ខាងលើ នៅពេលទំព័របច្ចុប្បន្នត្រូវបានបង្ហាញលើទំព័ររុករក វានឹងចេញនៅកន្លែងដូចក្នុងរូបនេះ ។

កំណត់ពាក្យគន្លឹះ
ពាក្យគន្លឹះ គឺជាពាក្យរាយៗអំពីទំព័របច្ចុប្បន្ន ។ កាលណាអ្នកប្រើប្រាស់ស្វែងរកនៅលើម៉ាស៊ីនស្វែងរក ហើយស្វែងរកពាក្យដែលជាពាក្យគន្លឹះនៃទំព័របច្ចុប្បន្ន នោះម៉ាស៊ីនស្វែងរកនឹងបង្ហាញទំព័របច្ចុប្បន្នឲ្យអ្នកប្រើប្រាស់ឃើញ ។
<meta name="keywords" content="khode, html, css, javascript, webcode, khmer, ខ្មែរ">
ឧទាហរណ៍ខាងលើ ទំព័រនឹងត្រូវបានបង្ហាញលើទំព័រស្វែងរក កាលណាអ្នកប្រើប្រាស់ស្វែងរកចំពាក្យ "khode" "html" "css" "javascript" "webcode" "khmer" ឬពាក្យ "ខ្មែរ" ។
បញ្ជាក់សំណុំតួអក្សរ
សំណុំតួអក្សរមួយចំនួន មិនទ្រទ្រង់អក្សរខ្មែរទេ ។ ដើម្បីឲ្យទំព័រអាចបង្ហាញអក្សរខ្មែរបានល្អ ត្រូវប្រើសំណុំអក្សរប្រភេទ utf-8 ។
<meta charset="utf-8">
កំណត់ឈ្មោះអ្នកបង្កើត
<meta name="author" content="ផល ឧសភ័ក្ត្រា">
ឧទាហរណ៍ខាងលើ បង្ហាញថា ទំព័រនោះត្រូវបានបង្កើតឡើងដោយ ផល ឧសភ័ក្ត្រា ។