ទ្រង់ទ្រាយ​អត្ថបទ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

សិក្សា​អំពី​ទ្រង់ទ្រាយ​អត្ថបទ គឺ​សិក្សា​អំពី​ការ​ធ្វើ​ឲ្យ​អត្ថបទ ៖

ក្រាស់

ដើម្បី​ឲ្យ​អក្សរ​មួយ​ក្រាស់ យើង​ប្រើ  ។ ពាក្យ​ពេញ​របស់ b គឺ bold ។

KHODE ប្រើប្រាស់​អក្សរ​ខ្មែរ ។

strong ក៏​ធ្វើ​ឲ្យ​អក្សរ​ឡើង​ក្រាស់​ដែរ ។
ចម្លើយ​ចេញ​មក គឺ​ដូច​គ្នា​បេះបិទ ។

ទ្រេត

ដើម្បី​ឲ្យ​អក្សរ​មួយ​ក្រាស់ ត្រូវ​សរសេរ​នៅ​ក្នុង  ។ ពាក្យ​ពេញ​របស់ i គឺ italic ។

KHODE គឺ​ឥត​គិត​ថ្លៃ​សំរាប់​ថ្ងៃនេះ និង​ជា​និរន្តរ៍ ។

បន្ទាត់​ពី​ក្រោម

ដើម្បី​ឲ្យ​អក្សរ​មួយ​មាន​បន្ទាត់​ពី​ក្រោម ត្រូវ​សរសេរ​នៅ​ក្នុង  ។ ពាក្យ​ពេញ​របស់ u គឺ underline ។

បើ​អ្នក​ស្រឡាញ់ ចូលចិត្ត កម្មវិធី​សិក្សា​មួយ​នេះ សូម​ជួយ​ចែក​រំលែក ។

បន្ទាត់​កណ្ដាល​អក្សរ

ដើម្បី​ឲ្យ​អក្សរ​មួយ​មាន​បន្ទាត់​គូស​ផ្ដេក​ចំ​កណ្ដាល​អក្សរ ត្រូវ​សរសេរ​នៅ​ក្នុង  ។ ពាក្យ​ពេញ​របស់ del គឺ delete ។

នេះ​ បន្ទាត់​ពី​ក្រោម ។ រីឯ​នេះ​ បន្ទាត់​ចំកណ្ដាល ។

ពាក្យ​កត់​ចំណាំ

ដើម្បី​ឲ្យ​អក្សរ​មួយ​មាន​ពណ៌​លឿង​ពី​ក្រោយ ត្រូវ​សរសេរ​វា​នៅ​ក្នុង  ។

ពាក្យ KHODE ផ្សំ​ឡើង​ដោយ KHMER + CODE ។

អក្សរ​តូច​លើ

អក្សរ​តូច​លើ ដែល​តែង​ត្រូវ​បាន​ឃើញ​ក្នុង​គណិត​វិទ្យា ត្រូវ​សរសេរ​នៅ​ក្នុង  ។ ពាក្យ​ពេញ​របស់ sup គឺ superscript ។

(a + b)2 = a2 + 2ab + b2

អក្សរ​តូច​ក្រោម

អក្សរ​តូច​ក្រោម ដែលតែង​ត្រូវ​បាន​ឃើញក្នុង​គីមីវិទ្យា ​ត្រូវ​សរសេរ​នៅ​ក្នុង  ។ ពាក្យ​ពេញ​របស់ sub គឺ subscript ។

C + O2 = CO2

អាគតដ្ឋាន

អាគតដ្ឋាន​មានដូចជា ចំណងជើង​បទ​ចំរៀង ចំណង​ជើង​រឿង ឈ្មោះ​ក្រុម​ហ៊ុន ឈ្មោះ​គំនូរ ឈ្មោះ​រូប​ចម្លាក់ ... (តែ​មិនមែន​ឈ្មោះ​មនុស្ស​ទេ) ។ យើង​ត្រូវ​សរសេរ​វា​នៅ​ក្នុង  ។

ទុំទាវ ជា​ប្រលោមលោក​ខ្មែរ ដែល​និយាយ​អំពី​ស្នេហានៃ​តួអង្គ​ទុំ និង​ទាវ ។

អាសយដ្ឋាន

អាសយដ្ឋាន​ត្រូវ​សរសេរ​នៅ​ក្នុង
។ វា​មិនមែន​សំរាប់​តែ​អាសយដ្ឋាន​មួយ​មុខ​ប៉ុណ្ណោះ​ទេ វា​ត្រូវ​បាន​ប្រើ​សំរាប់​បង្ហាញ​អំពី​ព័ត៌មាន​ទំនាក់ទំនង​ផ្សេងៗ​ផង​ដែរ ។

ឈ្មោះ ផល ឧសភ័ក្ត្រា

សារ​អេឡិចត្រូនិក admin@khode.academy

គេហទំព័រ http://www.khode.academy/

អព្ភន្តរស័ព្ទ

ឃ្លា​ដែល​ត្រូវ​សរសេរ​នៅ​ក្នុង​អព្ភន្តរសញ្ញា ត្រូវ​សរសេរ​នៅ​ក្នុង  ។ ពាក្យ​ពេញ​របស់ q គឺ quote ។

ពាក្យ​ចាស់​មួយ​ពោល​ថា ដាំ​ក្នុង​សាលា ផ្លែ​ផ្កា​ក្នុង​សង្គម ។

សម្រង់បណ្ដុំ

សម្រង់​បណ្ដុំ គឺ​ជា​បណ្ដុំ​នៃ​ឃ្លា​ដែល​ស្រង់​ចេញ​ពី​ប្រភព​មួយ​ផ្សេង​ទៀត ។ យើង​ត្រូវ​សរសេរ​វា​នៅ​ក្នុង

យើង​ប្រើ cite ដើម្បី​បង្ហាញ​អំពី URL ដែល​អត្ថបទ​នោះ ត្រូវ​បាន​ដក​ស្រង់​មក ។

ទង់​ជាតិ​ព្រះរាជាណាចក្រកម្ពុជា

ទង់ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា​​បច្ចុប្បន្ន ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ឆ្នាំ ១៩៩៣ ។ ទង់​ជាតិ​នេះ​ត្រូវ​បាន​រចនា​ឡើង​តាំង​ពី​ឆ្នាំ ១៨៥០ មកម៉្លេះ ដោយ​ដាក់​រូប​​ប្រាសាទអង្គរវត្ត ពណ៌សនៅ​ចំ​ផ្ទៃ​កណ្តាល ។

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត