ទម្រង់​បែបបទ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

ទម្រង់​បែបបទ​មាន​ដូចជា ៖

ប្រើ​សំរាប់​បង្កើត​ទម្រង់​បែបបទ ដោយ​ក្ដោប​ក្ដាប់​ប្រអប់​បំពេញ​ឈ្មោះ ប្រអប់​បំពេញ​អក្សរ​សម្ងាត់ ប្រអប់​គ្រីស ចំនុច​ជ្រើសរើស... ដែល​វា​បង្ហាញ​ថា របស់​ក្នុង​នោះ​គឺ​ស្ថិត​នៅ​ក្នុង​បែបបទ​តែ​មួយ ។

Attribute
• action កំណត់ URL ដែល​ត្រូវ​បញ្ជូន​ព័ត៌មាន​ទៅ​កាន់ ។ (តម្លៃ​ដើម​គឺ​ទំព័រ​បច្ចុប្បន្ន)
• method កំណត់​ទម្រង់​នៃ​ការ​បញ្ជូន​ព័ត៌មាន ។ តម្លៃ​ដែល​សំខាន់ៗ​មាន ២
• GET នឹង​បញ្ជូន​ព័ត៌មាន​ទាំងឡាយ​ទៅ​កាន់ URL ដែល​បាន​កំណត់​ដោយ action ។ (ជា​តម្លៃ​ដើម)
• POST មិន​បញ្ជូន​ព័ត៌មាន​ទៅ​កាន់ URL ទេ ។ ជា​ទូទៅ​គេប្រើ POST method ប្រើ​សំរាប់​បញ្ជូន​ព័ត៌មាន​ផ្ទាល់ខ្លួន​ដូចជា អក្សរ​សម្ងាត់ជា​ដើម ។
• target កំណត់​ទីតាំង​ដែល​ត្រូវ​បើក URL ដែល​បាន​កំណត់​ក្នុង action ។ តម្លៃ _blank គឺ​វា​នឹង​បើក នៅ​ក្នុង​ផ្ទាំង​ថ្មី​មួយ​ទៀត ។

ឈ្មោះ

(សាក​ប្ដូរ method ពី post ទៅ url ហើយ​កត់​ចំណាំ URL)

ប្រអប់​អក្សរ

យើង​ត្រូវ​ប្រើ  ដើម្បី​បង្កើត​ប្រអប់​ដែល​អ្នក​ប្រើប្រាស់​អាច​បញ្ចូល​អក្សរ​បាន ។ ហើយ​ដើម្បី​ប្រាប់​អំពី​ប្រភេទ​នៃ​ប្រអប់​នោះ យើង​ត្រូវ​កំណត់ type ដែល​មាន​តម្លៃ​ដូច​ខាងក្រោម ៖

តម្លៃ​នៃ type
តម្លៃ​នៃ type បង្កើត​ប្រអប់​សំរាប់​ផ្ទុក
text អក្សរ
password អក្សរ​សម្ងាត់
email អាសយដ្ឋាន​អេឡិចត្រូនិច
tel លេខ​ទូរស័ព្ទ
url URL
search ពាក្យ​សម្រាប់​ស្វែង​រក
hidden ផ្ទុក​តម្លៃ​អ្វីក៏​បាន តែ​មិន​បង្ហាញ​រូបរាង

Attribute

តម្លៃ​គ្រប់​ប្រភេទ (ទោះ​ជា​លេខ​ក៏​ដោយ) នឹង​ត្រូវ​បញ្ជូន​ជា​អក្សរ​ទាំងអស់ ។

លំអិត​អំពី​ប្រភេទ​នីមួយៗ

<textarea>

ប្រើប្រាស់  ខាងលើ គឺ​សំរាប់​តែ​ពាក្យ​ពេចន៍​បន្តិច​តែ​ប៉ុណ្ណោះ សំរាប់​ពាក្យ​ច្រើន​ជា​អត្ថបទ​មួយ​តែ​ម្ដង យើងត្រូវ​ប្រើ <textarea> ជំនួស​វិញ ។

<textarea name="bio" placeholder="អំពី​អ្នក"></textarea>

ប្រអប់​លេខ

ដើម្បី​បង្កើត​ប្រអប់​សំរាប់​ផ្ទុក​លេខ ក៏​យើង​ប្រើ  ដែរ ។ តម្លៃ​នៃ type ដែល​យើង​ត្រូវ​សិក្សា​មាន ៖

តម្លៃ​នៃ type
តម្លៃ​នៃ type បង្កើត​ប្រអប់​សំរាប់​ផ្ទុក
number លេខ
range លេខ​ក្នុង​ដែន

លេខ

លេខពី ៥ ទៅ ១០

Attribute

ប្រអប់​កាលបរិច្ឆេទ

ដើម្បី​បង្កើត​ប្រអប់​សំរាប់​ផ្ទុក​លេខ ក៏​យើង​ប្រើ  ដែរ ។ តម្លៃ​នៃ type ដែល​យើង​ត្រូវ​សិក្សា​មាន ៖

តម្លៃ​នៃ type
តម្លៃ​នៃ type បង្កើត​ប្រអប់​សំរាប់​ផ្ទុក ទម្រង់​តម្លៃ
week សប្ដាហ៍ និង​ឆ្នាំ yyyy-Www
month ខែ និង​ឆ្នាំ yyyy-mm
date កាលបរិច្ឆេទ yyyy-mm-dd
time ម៉ោង​ពេល hh:mm
datetile-local កាលបរិច្ឆេទ និង​ម៉ោង​ពេល yyyy-mm-ddThh:mm

សប្ដាហ៍

ខែ

កាលបរិច្ឆេទ

ម៉ោង​ពេល

កាលបរិច្ឆេទ និង​ម៉ោង​ពេល

Attribute

យើង​អាច​ប្រើ​ min និង max ដើម្បី​កំណត់​ព្រំដែន​នៃ​តម្លៃ​ដែល​អនុញ្ញាត​ឲ្យ​កំណត់ ។

ប្រអប់​ជ្រើសរើស

ដើម្បី​បង្កើត​ប្រអប់​សំរាប់​ផ្ទុក​លេខ ក៏​យើង​ប្រើ  ដែរ ។ តម្លៃ​នៃ type ដែល​យើង​ត្រូវ​សិក្សា​មាន ៖

តម្លៃ​នៃ type
តម្លៃ​នៃ type បង្កើត​ប្រអប់​សំរាប់​ផ្ទុក
checkbox ការ​គ្រីស
radio ការ​ជ្រើសរើស

ភេទ

ប្រុស

ស្រី

យាន្ដជំនិះ

<lable>
យានយន្ដ
</lable>
<lable>
ទោចក្រយានយន្ដ
</lable>
<lable>
ទោចក្រយាន
</lable>

Attribute

ប្រើ​សំរាប់កំណត់​ស្លាក​ទៅ​ឲ្យ​ប្រអប់​ណាមួយ ។

ប្រអប់​សំរាប់​គ្រីស វា​មាន​ទំហំ​តូច ដែល​លំបាក​ក្នុង​ការ​ចុច ។ ដូចនេះ យើង​ប្រើ  ដូចកូដ​ខាងលើ យើង​អាច​ចុច​ពាក្យ​ក្នុង label នោះ ជំនួស​វិញ ក៏​បាន​ដែរ ។

ត្រូវប្រើ for ដើម្បី​កំណត់ id នៃ​ធាតុ ដែល​វា​ត្រូវ​ភ្ជាប់​ទៅ​កាន់ ។

ភាព​ខុស​គ្នា​រវាង​ប្រភេទ​ទាំង ២

ភាព​ខុស​គ្នា​រវាង checkbox និង radio គឺ ៖

ប្រភេទ​ទាំង ២ នេះ មាន​តម្លៃ​ដើម on ។ ជាទូទៅ វា​មិនមែន​ជា​តម្លៃ​ដែល​យើង​ត្រូវ​ការ​នោះ​ទេ ដូចនេះ​យើង​តែង​ត្រូវ​ការ​ប្ដូរ​តម្លៃ​របស់​វា ហើយ​វា​អាច​ត្រូវ​បាន​ប្ដូរ​បាន​ដោយ​ប្រើ value ជា​ធម្មតា ។

តម្លៃ​នៃ​ប្រអប់​មួយ នឹង​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​ទេ ប្រសិន​បើ​យើង​មិន​ជ្រើសរើស​យក​ប្រអប់​នោះ ។

បញ្ជី​ជ្រើសរើស

បញ្ជី​ជ្រើសរើស គឺ​ជា​បញ្ជី​ដែល​អ្នក​ប្រើប្រាស់​អាច​ជ្រើសរើស​ទិន្នន័យ​បាន ។ ដើម្បី​បង្កើត​បញ្ជី​ជ្រើសរើស ត្រូវ​ប្រើ <select> ។ ប្រើ <option> សំរាប់​សរសេរ​ជួរ​បញ្ជី ។

យានជំនិះ
<select multiple size="4">
<option selected>ទោចក្រយាន</option>
<option>ទោចក្រយានយន្ដ</option>
<option selected>រថយន្ដ</option>
<option>អយស្ម័យយាន</option>
<option>អាកាសយាន</option>
<option>អវកាសយាន</option>
</select>

Attribute

ប៊ូតុង

ក្នុង​ការ​បង្កើត​ប៊ូតុង នៅ​ក្នុង​មេរៀន​នេះ ក៏​ប្រើ  ដែរ ។ តម្លៃ​នៃ type ដែល​យើង​ត្រូវ​សិក្សា​មាន ៖

តម្លៃ​នៃ type
តម្លៃ​នៃ type បង្កើត​ប្រអប់​សំរាប់
button ប៊ូតុង​ធម្មតា (គ្មាន​លក្ខណៈ​ពិសេស)
color ផ្ទុក​ពណ៌
file ជ្រើសរើស​ឯកសារ
image ប៊ូតុង​បញ្ជូន​ជា​រូបភាព
reset ប៊ូតុង​ជម្រះ
submit ប៊ូតុង​បញ្ជូន

ឈ្មោះ

ពណ៌

រូបភាព

Attribute

accept នៃ type=file សំរាប​កំណត់​ប្រភេទ​ឯកសារ​ដែល​អនុញ្ញាត​ឲ្យ​ជ្រើសរើស ។ បើ​មិន​កំណត់ នោះ​យើង​អាច​ជ្រើសរើស​ឯកសារ​គ្រប់​ប្រភេទ ។ តម្លៃ​របស់ accept យើង​អាច​សិក្សា​បាន​តាម​ទំព័រ​នេះ ។

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត