Entity

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

បម្រើបម្រាស់ Entity

Entity គឺ​ត្រូវ​បាន​ប្រើ​សំរាប់​សរសេរ​តួ​អក្សរ​មួយ​ចំនួន​ដូចជា ៖

  • តួអក្សរ​​ដែល​ជា​ផ្នែក​នៃ​កូដ HTML មាន
    • សញ្ញា​តូច​ជាង
    • សញ្ញា​ធំជាង
  • តួ​អក្សរ​ដែល​មិនមាន​លើ keyboard
  • ការ​ដក​ឃ្លា​ច្រើន​ដង ។

កាល​ណា​សរសេរ​សញ្ញា​តូចជាង នោះ HTML គិត​ថា វា​ជា​កូដ HTML អញ្ចឹង​ហើយ​វា​នឹង​មិន​បង្ហា​ញ​ជា​លទ្ធផល​ទេ ។ ដូចនេះ ត្រូវ​ជំនួស​វា​ដោយ Entity គឺ​ត្រូវ​សរសេរ < ។

<b>KHODE         ACADEMY</b><br>
&lt;b&gt;KHODE&nbsp;&nbsp;&nbsp;&nbsp; ACADEMY&lt;/b&gt;<br>
&amp;lt; សំរាប់ &lt; ។<br>
&amp;gt; សំរាប់ &gt; ។

សញ្ញា & នៅ​តែ​ឯង មិន​ជាបញ្ហា​ទេ តែ​បើ​ចង់​សរសេរ Entity ឲ្យ​ចេញ​ជា​ចម្លើយ​បែបនេះ &gt; ។ យើង​ត្រូវ​ប្ដូរ & ទៅ​ជា &amp; មាន​ន័យ​ថា យើង​ត្រូវ​សរសេរ &amp;gt; ។

Entity ដែល​ត្រូវ​បាន​ប្រើ​ច្រើន
រូបរាង ឈ្មោះ​តួ Entity ជា​ឈ្មោះ ពាក្យ​ពេញ
< សញ្ញា​តូចជាង &lt; less than
> សញ្ញា​ធំជាង &gt; greater than
& សញ្ញា​និង &amp; ampersand
ដកឃ្លា &nbsp; non-breaking space
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត