ឈ្មោះ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

កាល​ណា​ធាតុ​មួយ​ត្រូវ​បាន​កំណត់​ឈ្មោះ​ជាក់លាក់ យើង​នឹង​អាច​ប្រើប្រាស់​ធាតុ​នោះ​ជាមួយ​កូដ​ដទៃ​បាន​យ៉ាងងាយ​ស្រួល ។

ក្នុង​ការ​កំណត់​ឈ្មោះ​ទៅ​ឲ្យ​ធាតុ​មាន​ ២ វិធី ៖

កំណត់​អត្តសញ្ញាណ

id attribute ប្រើ​សំរាប់​កំណត់​ឈ្មោះ​អត្តសញ្ញាណ​ទៅ​ឲ្យ​ធាតុ ។ ពាក្យ​ពេញ​នៃ id គឺ identity ។ តម្លៃ​នៃ id គឺ​ជា​ឈ្មោះ​អត្តសញ្ញាណ​ដែល​ចង់​កំណត់​ទៅ​ឲ្យ​ធាតុ ។

លក្ខខណ្ឌ​ប្រើប្រាស់ id មាន​ដូចជា ៖

KHODE Academy ជា​កម្មវិធី​សិក្សា​អំពី​កូដ​កុំព្យូទ័រ ឥត​គិត​ថ្លៃ និង​ជា​ភាសាខ្មែរ ។

អត្ថបទ​នេះ មិន​បាន​កំណត់ id khode ។ ធាតុ​ដែល​មាន id khode ត្រូវ​បាន​កំណត់​នៅ​ក្នុង CSS ឲ្យ​មាន​ផ្ទៃ​ខាង​ក្រោយ​ពណ៌​លឿង និង​អក្សរ​ពណ៌​ក្រហម ។

#khode {
background: yellow;
color: red;

បម្រើបម្រាស់ id នឹង​មាន​ទំនាក់ទំនង​ច្រើន​នៅ​ក្នុង​កូដ CSS, Javascipt, ... ។

កំណត់​ថ្នាក់

class attribute ប្រើ​សំរាប់​កំណត់​ឈ្មោះ​ថ្នាក់​ទៅ​ឲ្យ​ធាតុ ។ តម្លៃ​នៃ class គឺ​ជា​ឈ្មោះ​ថ្នាក់​ដែល​ចង់​កំណត់​ទៅ​ឲ្យ​ធាតុ ។

លក្ខខណ្ឌ​ប្រើប្រាស់ class ៖

អត្ថបទ​នេះ​ត្រូវ​បាន​កំណត់ class khode និង​ផ្សេង​ទៀត ។

អត្ថបទ​មួយ​នេះ​ក៏​ត្រូវ​បាន​កំណត់​ class khode ដែរ ។

អត្ថបទ​នេះ មិន​បាន​កំណត់ class ទេ ។

ធាតុ​ដែល​មាន class khode ត្រូវបាន​កំណត់​នៅ​ក្នុង CSS ឲ្យ​អក្សរ​ពណ៌​ខៀវ ។
.khode {
color: blue;

បម្រើបម្រាស់ class នឹង​មាន​ទំនាក់ទំនង​ច្រើន​នៅ​ក្នុង​កូដ CSS, Javascipt, ... ។

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត