បណ្ដុំ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

ធាតុ​របស់ HTML ចែក​ជា២​ប្រភេទ

ជាដុំ (block)

ធាតុ​មួយ​មាន​ប្រភេទ​ជាដុំ នៅ​ពេល​ប្រើប្រាស់​វា វា​ផ្ដាច់​ខ្លួន​វា​ពី​គេ​ពីឯង ។

នេះ​ជា​ក្បាល​រឿង

នេះ​ជា​អត្ថបទ ។ ធាតុ​នៃ​ក្បាល​រឿង និង​ធាតុ​នៃ​អត្ថបទ ជា​ប្រភេទ​ជាដុំ ។ នៅ​ក្នុង​កូដ យើង​សរសេរ​ធាតុ​ទាំង​២​នេះ​ជាប់​គ្នា​ក៏​ដោយ តែ​ចម្លើយ​ចេញ​មក​វា​ផ្ដាច់​ខ្លួន​វា​ចេញ​ពី​គ្នា ដោយ​ស្វ័យ​ប្រវត្តិ ។

ក្នុង​បន្ទាត់ (inline)

ធាតុ​មួយ​មាន​ប្រភេទ​ក្នុង​បន្ទាត់ នៅ​ពេល​ប្រើប្រាស់​វា វា​មិន​ផ្ដាច់​ខ្លួន​វា​ពី​គេ​ពីឯង​ទេ ។

ពាក្យ "KHODE" ស្ថិត​នៅ​ក្នុង b tag ដែល​ជា​ប្រភេទ​ក្នុង​បន្ទាត់ ។ នៅ​ពេល​ដែល​សរសេរ ចម្លើយ​ចេញ​មក វា​មិន​ផ្ដាច់​ខ្លួន​វា​ពី​គេ​ពីឯង​ទេ ។

ប្រើ​សំរាប់​បង្កើត​ធាតុ​ទទេ ប្រភេទ​ជា​ដុំ ។ វា​មិន​ផ្ដល់​លក្ខណៈ​អ្វី​ដល់​អត្ថបទ​ដែល​នៅ​ក្នុង​នោះ​ឡើយ ។ វា​ត្រូវ​បាន​ប្រើ​សំរាប់​ផ្ដាច់​ពី​​​ផ្នែក​ផ្សេងៗ​នៅ​ក្នុង​ទំព័រ ។
តែង​ប្រើ​ច្រើន នៅ​ពេល​អ្នក​ចេះ​កូដ CSS ឬ​កូដ​ដទៃ​ទៀត ។

ទំព័រ​ដើម
HTML
CSS
JS

KHODE គឺ​ជា​កម្មវិធី​សិក្សា​កូដ​កុំព្យូទ័រ ឥត​គិត​ថ្លៃ ជា​ភាសាខ្មែរ ។

#nav {
background: #8c8c8c;
overflow: auto;

#nav a {
display: block;
float: left;
padding: 10px;
color: white;
text-decoration: none;
cursor: pointer;

#nav a:hover {
background: #000;

យើង​នឹង​សិក្សា​អំពី​ការ​ប្រើប្រាស់
នៅ​ក្នុង​កូដ CSS និងផ្សេង​ទៀត ។

ប្រើ​សំរាប់​បង្កើត​ធាតុ​ទទេ ប្រភេទ​ក្នុង​បន្ទាត់ ។ វា​មិន​ផ្ដល់​លក្ខណៈ​អ្វី​ដល់​អត្ថបទ​ដែល​នៅ​ក្នុង​នោះ​ឡើយ ។ វា​ត្រូវ​បាន​ប្រើ​សំរាប់​សរសេរ​កូដ CSS ឬ​ផ្សេង​ពី​នេះ​ទៀត នៅ​ផ្នែក​ណាមួយ​នៃ​គេហទំព័រ ។  តែង​ប្រើ​ច្រើន នៅ​ពេល​អ្នក​ចេះ​កូដ CSS ឬ​កូដ​ដទៃ​ទៀត ។

KHODE គឺ​ជា​កម្មវិធី​កូដ​គេហទំព័រ ឥត​គិត​ថ្លៃ នៅ​តាម​ប្រព័ន្ធ​អ៊ីនធើណិត ។

យើង​នឹង​សិក្សា​អំពី​ការ​ប្រើប្រាស់  នៅ​ក្នុង​កូដ CSS និងផ្សេង​ទៀត ។

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត