មូលដ្ឋាន

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

មេរៀន​នេះ យើង​ធ្វើការ​រៀប​ចំ និង​ស្វែង​យល់​អំពី​កូដ HTML ​ចាំបាច់​មួយ​ចំនួន មុន​នឹង​ការ​សរសេរ​កូដ​ផ្សេងៗ​ទៀត ។

បញ្ជាក់​ប្រភេទ​ឯកសារ

ចូរ​បើក​កម្មវិធី​សរសេរ​កូដ​ណាមួយ​ដែល​អ្នក​ពេញ​ចិត្ត ។


ដើម្បី​ប្រាប់​ថា ឯកសារ​មួយ​នឹង ជា​ឯកសារ​ប្រភេទ HTML5 ត្រូវ​សរសេរដូច​ខាងក្រោម ៖

<!DOCTYPE html>

ត្រូវ​សរសេរ DOCTYPE នៅ​លើ​គេ​បង្អោះ ។


DOCTYPE មិនមែន​ជា​កូដ HTML ទេ ។ វា​ជាកូដ​មួយ ដែល web browser ប្រើ​សំរាប់ប្រាប់​អំពី​ជំនាន់​នៃ HTML ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ទំព័រ​បច្ចុប្បន្ន ។

តាម​ការ​សរសេរ​កូដ​ខាងលើ យើង​បាន​ប្រាប់ web browser ថា យើង​ប្រើ​កូដ HTML ជំនាន់​ទី ៥ ។

បើអ្នក​កំណត់ជំនាន់​ទាប​ជាង​ជំនាន់​ទី ៥ នោះ​កូដ​មួយ​ចំនួន​ដែល​យើង​នឹង​ធ្វើ​ការ​សិក្សា​នូវ​មេរៀន​បន្ទាប់ អាច​នឹង​មិន​ដំណើរការ ។

html tag

កូដ HTML ទាំងអស់​ត្រូវ​សរសេរ​ក្នុង <html> ។

<!DOCTYPE html>
<html>
    ...
</html>

head tag

កូដ​មួយ​ចំនួន ចម្លើយ​របស់​វា​មិន​ត្រូវ​ការ​ឲ្យ​ចេញ​ជា​រូប​រាង​លើ​គេហទំព័រ​ទេ ។ កូដ​ទាំង​នោះ​ត្រូវ​សរសេរ​នៅ​ក្នុង <head> ។

<!DOCTYPE html>
<html>
    <head>
        ...
    </head>
</html>

head tag ពិបាក​យល់​បន្តិច​សំរាប់​កំរិត​ដំបូង ។ យើង​នឹង​សិក្សា​អំពី​វា នៅ​មេរៀន​ក្រោយៗ ។

កំណត់​ចំណងជើង

ចំណង​ជើង​នៃ​ទំព័រ​នីមួយៗ​ត្រូវ​បាន​កំណត់​ដោយ​ប្រើ <title> ។

<!DOCTYPE html>
<html>
    <head>
        <title>Khode Academy</title>
    </head>
</html>

<title> ត្រូវ​បាន​បង្ហាញ​នៅ​កន្លែង​ចំណងជើង​នៃ​ផ្ទាំង​ដែល​បើក​ទំព័រ​បច្ចុប្បន្ន ។ វា​មិន​បង្ហាញ​លទ្ធផល​ជា​រូបរាង​លើ​ទំព័រ​ណាមួយ​ទេ ដូចនេះ​យើង​ត្រូវ​សរសេរ​វា​នៅ​ក្នុង <head> ។

Title tag
Title tag

កំណត់​ឲ្យ​អាច​សរសេរ​អក្សរ​ខ្មែរ​បាន

<meta>​ខាងក្រោម បញ្ជាក់​ថា​ឯកសារ HTML បច្ចុប្បន្ន​ប្រើ​សំណុំ​អក្សរ​ប្រភេទ UTF-8 ដែល​មាន​ផ្ទុក​នូវ​អក្សរ​ខ្មែរ​ផង​ដែរ ។

<!DOCTYPE html>
<html>
    <head>
        <title>Khode Academy</title>
        <meta charset="utf-8">
    </head>
</html>

body tag

កូដ​មួយ​ចំនួន​ដែល​ចម្លើយ​របស់​វា​ត្រូវ​បង្ហាញ​ជារូបរាង​លើ​គេហទំព័រ ត្រូវ​សរសេរ​នៅ​ក្នុង body tag ។

<!DOCTYPE html>
<html>
    <head>
        <title>Khode Academy</title>
        <meta charset="utf-8">
    </head>
    <body>
        អក្សរ​នៅ​ទី​នេះ​នឹង​បង្ហាញ​ជា​រូបរាង​លើ​ទំព័រ ។
        បន្ទាត់​នេះ យើង​បាន​ចុះ​បន្ទាត់ តែ HTML គិត​ត្រឹម​តែ​ជា​ការ​ដក​ឃ្លា​មួយ​ប៉ុណ្ណោះ ។
    </body>
</html>

ការ​ដក​ឃ្លា​មិន​ផ្ដល់​បញ្ហាដល់​កូដ​ទេ ។ ដកឃ្លា​បាន​ត្រឹម​ត្រូវ​នឹង​ធ្វើ​ឲ្យ​កូដ ងាយ​អាន ។

រក្សា​ទុក​ឯកសារ

នៅ​ពេល​រក្សា​ទុក​ឯកសារ HTML មាន​របស់ ២ ដែល​ត្រូវ​ចងចាំ ៖

  1. បញ្ចប់​ឈ្មោះ​ឯកសារ​ដោយ .html
  2. បើ​ឯកសារ​នោះ​មាន​ផ្ទុក​អក្សរ​ខ្មែរ ត្រូវ​ជ្រើស​រើស​យក​ទម្រង់​អក្សរ UTF8 ។
១. ការ​រក្សា​ទុក​ឯកសារ​ក្នុង​កម្មវិធី Notepad
១. ការ​រក្សា​ទុក​ឯកសារ​ក្នុង​កម្មវិធី Notepad
២. បញ្ចប់​ឈ្មោះ​ឯកសារ​ដោយ .html
២. បញ្ចប់​ឈ្មោះ​ឯកសារ​ដោយ .html
៣. កំណត់ UTF8 ដើម្បី​ឲ្យ​ទ្រទ្រង់​អក្សរ​ខ្មែរ
៣. កំណត់ UTF8 ដើម្បី​ឲ្យ​ទ្រទ្រង់​អក្សរ​ខ្មែរ
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត