ទីតាំង​សរសេរ CSS

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

មាន ៣ កន្លែង ដែល​អាច​សរសេរ CSS បាន៖

នៅ​ក្នុង​ធាតុ

យើង​អាច​សរសេរ property នៃ CSS នៅ​ក្នុង style attribute នៃធាតុដែល​អ្នក​ចង់​រចនា ។

<p>ស្វាគមន៍​មក​កាន់ KHODE ។</p>
<p style="color:red;">សូម​ជួយ​ចែក​រំលែក ។</p>

នៅ​ក្នុង <style>

យើង​អាច​សរសេរ​កូដ CSS នៅ​ក្នុង <style> ដែល <style> នោះ ត្រូវ​សរសេរ​នៅ​ក្នុង <head> ។

<!DOCTYPE html>
<html>
  <head>
    <meta charset="utf-8">
    <style>
      p {
        color:blue;
      }
      #a {
        color:green;
      }
    </style>
  </head>
  <body>
    <p>ស្វាគមន៍​មក​កាន់ KHODE ។</p>
    <p>ឥត​គិត​ថ្លៃ សំរាប់​ថ្ងៃ​នេះ និង​ជា​និរន្តន៍ ។</p>
    <p id="a">សូម​ជួយ​ចែក​រំលែក ។</p>
  </body>
</html>

នៅ​ក្នុង​ឯកសារ​ដាច់​ដោយ​ឡែក

យើង​អាច​សរសេរ CSS នៅ​ក្នុង​ឯកសារ​ដាច់​ដោយ​ឡែក​ពី​ឯកសារ HTML ។ ឯកសារ​ដែល​ផ្ទុក​កូដ CSS ត្រូវ​រក្សា​ទុក​ដោយ​បញ្ចប់​ដោយ .css ។ ដើម្បី​ភ្ជាប់​ឯកសារ CSS ត្រូវ​សរសេរ ៖

<!DOCTYPE html>
<html>
  <head>
    <meta charset="utf-8">
    <link rel="stylesheet" type="text/css" href="/test/style.css">
  </head>
  <body>
  <p>ស្វាគម៍​មក​កាន់ Khode</p>
  </body>
</html>

អាទិភាព​នៃបន្ទះ CSS

យើង​អាច​សរសេរ CSS នៅ ៣ កន្លែង ។ ចុះ​បើ​ទាំង ៣ កន្លែង​នឹង បាន​រចនា​លើ​អ្វី​មួយ​ជាន់​គ្នា តើ​មួយ​ណា​នឹង​ត្រូវ​បាន​យក​ជា​ការណ៍ ? ក្នុង​ករណី​បែប​នោះ វា​អាស្រ័យ​លើ​អាទិភាព​នៃ​ទីតាំង​ទាំង ៣ ដែល​យើង​សរសេរ ។ អាទិភាព​របស់​វា​គឺ​ដូចទៅ​នឹង​ពាក្យ​ថា "ធ្លាក់​ដូច​ទឹក​ធ្លាក់" គឺ​ពី​លើ​ចុះ​ក្រោម ។ មួយ​ណា​នៅ​ក្រោម​គេ គឺ​មាន​អាទិភាព​ជាង​គេ ។

កូដ​ដែល​មិន​ជាន់​គ្នា គឺ​វា​ដំណើរ​ការ​ជាធម្មតា ។

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត