ខ្នាតប្រវែង

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

ខ្នាត​ប្រវែង​នៅ​ក្នុង CSS ចែក​ជា ២ គឺ

ខ្នាត​ប្រវែង​មិន​ប្រែប្រួល

ខ្នាត​ប្រវែង​មិន​ប្រែប្រួល គឺ​ជា​ខ្នាត​ប្រវែង​ដែល​ថេរ នៅ​លើ​គ្រប់​មជ្ឈដ្ឋាន ។

សង់ទីម៉ែត្រ​មិន​ត្រូវបាន​ប្រែប្រួល​ទេ ទោះ​ស្ថិត​នៅ​តំបន់​ណា​ក៏​ដោយ ។

ខ្នាត ពាក្យពេញ ភាសាខ្មែរ
cm centimeter សង់ទីម៉ែត្រ
mm millimeter មីលីម៉ែត្រ
in inch អ៊ីន
px pixel ភីចសល
pt point ភ័ញ
pc pica ផៃកា

ខ្នាត​ប្រវែង​ប្រែប្រួល

ខ្នាត​ប្រវែង​ប្រែប្រួល គឺ​ជា​ខ្នាត​ប្រវែង​ដែល​ប្រែប្រួល​ទៅ​តាម​មជ្ឈដ្ឋាន​ដែល​វា​ស្ថិត​នៅ​ក្នុង ។

ភាគរយ​ប្រែប្រួល​ទៅ​តាម​របស់​ដែល​វា​ស្ថិត​នៅ​ក្នុង ។

ខ្នាត​ដែល​ធៀ់ប​នឹង​អក្សរ
ខ្នាត អត្ថន័យ និង​បម្រើបម្រាស់
em អាស្រ័យ​ទៅ​នឹង​ទំហំ​អក្សរ​នៃ​ធាតុ ។
2em គឺ​មាន​ន័យ​ថា ទំហំ​២​ដង ធៀប​នឹង​ទំហំ​អក្សរ​នៃ​ធាតុ​បច្ចុប្បន្ន ។ បើ​ធាតុ​បច្ចុប្បន្ន អក្សរ​ទំហំ 15px នោះ 2em គឺ 30px ។
ex អាស្រ័យ​ទៅ​នឹង​កម្ពស់​អក្សរ​តូច​នៃ​ធាតុ ។ (កម្រ​ប្រើ)
ch អាស្រ័យ​ទៅ​នឹង​​ប្រវែង​ផ្ដេក​លេខ 0 នៃ​ធាតុ ។ (កម្រ​ប្រើ)
rem អាស្រ័យ​ទៅ​នឹង​ទំហំ​អក្សរ​នៃ​ធាតុ តែ​ជា​ទំហំ​អក្សរ​ដែល​ត្រូវ​បាន​កំណត់​នៅ​ក្នុង root (ឫស​នៃ CSS) ។
ខ្នាត​ដែល​ធៀ់ប​នឹង​ធាតុ​ដែល​ផ្ទុក​វា

(Viewport គឺ​ជា​ប្រអប់​ដែល​បង្ហាញ​ទំព័រ​បច្ចុប្បន្ន ។)

ខ្នាត អត្ថន័យ និង​បម្រើបម្រាស់
vh ភាគរយ​នៃ​កម្ពស់​នៃ viewport ។
50vh គឺ​មាន​ន័យ​ថា ៥០% នៃ​កម្ពស់ viewport ។
vw ភាគរយ​នៃ​ប្រវែង​ផ្ដេក​នៃ viewport ។
50vw គឺ​មាន​ន័យ​ថា ៥០%​នៃ​ប្រវែង​ផ្ដេក viewport ។
vmax ភាគរយ​នៃ​ប្រវែង​ដែល​ធំ​ជាង​គេ​​នៃ viewport ។
viewport មាន​ប្រវែង​ផ្ដេក​ធំជាង​ប្រវែង​បញ្ឈរ ។ ដូចនេះ 40vmax ស្មើ​នឹង 40vw ។
vmin ភាគរយ​នៃ​ប្រវែង​ដែល​តូច​ជាង​គេ​​នៃ viewport ។
viewport មាន​ប្រវែង​ផ្ដេក​ធំជាង​ប្រវែង​បញ្ឈរ ។ ដូចនេះ 40vmax ស្មើ​នឹង 40vh ។
% ភាគរយ​នៃ​ប្រវែង​ធាតុដែល​វា​ស្ថិត​នៅ​ក្នុង ។
50% គឺ​មាន​ន័យ​ថា ៥០% នៃ​ធាតុ​ដែល​វា​ស្ថិត​នៅ​ក្នុង ។
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត