អន្តរភាព

សិក្សា​អំពី​អន្តរភាព គឺ​សិក្សា​អំពី​លក្ខណៈ​ដែល​កើត​មាន​ឡើង​នៅ​ចន្លោះ​ពេល​ដែល​ធាតុ​មួយ​មាន​ការផ្លាស់​ប្ដូរ​អ្វី​ម្យ៉ាង ។

#ex2 {
transition: all .5s;

#ex1:hover, #ex2:hover {
background: pink;
font-size: 1.4em;

យក mouse រំលង​លើ​ពាក្យ​ខាង​ក្រោម

មុន​សិក្សា​អំពី​អន្តរភាព

បន្ទាប់​ពី​សិក្សា​អំពី​អន្តរភាព

រយៈពេល​នៃ​អន្តរភាព

ដើម្បី​កំណត់​រយៈ​ពេល​នៃ​អន្តរភាព ត្រូវ​ប្រើ transition-duration ។ តម្លៃ​របស់​វា គឺ​វិនាទី ឬ​មីលីវិនាទី ។

.a {
background: black;
color: white;
padding: 0 5px;
transition-duration: 1s;

.a:hover {
background: pink;
color: black;
padding: 0 25px;

KHODE គឺ​ជា​កម្មវិធី​សិក្សា​កូដ​គេហទំព័រ ឥត​គិត​ថ្លៃ តាម​ប្រព័ន្ធ​អ៊ីនធើណិត ។

គ្រប់ property ដែល​ទាក់ទង​ទៅ​នឹង​អន្តរភាព ត្រូវ​កំណត់ transition-duration នេះ ទើប property ផ្សេងៗ​ដំណើរការ ។

property ដែល​ត្រូវ​ទទួល​ប្រតិកម្ម

ដើម្បី​កំណត់​ឲ្យ property ណា​មួយ ឬ​ទាំងអស់​ឲ្យ​ទទួល​ប្រតិកម្ម​នេះ គឺ​ត្រូវ​ប្រើ transition-property ។ តម្លៃ​របស់​វា​គឺ​ជា​ឈ្មោះ property ណាមួយ ដែល​ចង់​ឲ្យ​ទទួល​ប្រតិកម្ម ឬ​កំណត់​ពាក្យ all ដើម្បី​ឲ្យ property ទាំងអស់​មាន​ប្រតិកម្ម ។

.a {
background: black;
color: white;
transition-property: color;
transition-duration: 3s;

.a:hover {
background: pink;
color: black;

KHODE គឺ​ជា​កម្មវិធី​សិក្សា​កូដ​គេហទំព័រ ឥត​គិត​ថ្លៃ តាម​ប្រព័ន្ធ​អ៊ីនធើណិត ។

ពន្យារ​ពេល

ដើម្បី​ពន្យារ​ពេល​ដំណើរការ​អន្តរភាព គឺ​ត្រូវ​ប្រើ transition-delay ។ តម្លៃ​របស់​វា​គឺ​វិនាទី ឬ​មីលីវិនាទី ។

.a {
background: black;
color: white;
transition-property: background;
transition-duration: 1s;
transition-delay: .5s;

.a:hover {
background: pink;
color: black;

KHODE គឺ​ជា​កម្មវិធី​សិក្សា​កូដ​គេហទំព័រ ឥត​គិត​ថ្លៃ តាម​ប្រព័ន្ធ​អ៊ីនធើណិត ។

ទម្រង់​ល្បឿន

ដើម្បី​កំណត់​ទម្រង់​ល្បឿន គឺ​ត្រូវ​ប្រើ transition-timing-function ។ សិក្សា​អំពី​ដំណើរការ និង​តម្លៃ​របស់​វា​មួយ​ចំនួន​ខាង​ក្រោម ។

div {
background: black;
color: white;
width: 200px;
transition-property: width;
transition-duration: 1s;

div:hover {
width: 400px;

#ease {
transition-timing-function: ease;

#linear {
transition-timing-function: linear;

#ease-in {
transition-timing-function: ease-in;

#ease-out {
transition-timing-function: ease-out;

#ease-in-out {
transition-timing-function: ease-in-out;

ease

linear

ease-in

ease-out

ease-in-out

កំណត់​ក្នុង property តែ​មួយ

ដើម្បី​កំណត់ property ទាំង​ឡាយ​ដែល​ទាក់​ទង​នឹង​អន្តរភាព គឺ​ប្រើ transition ។ >តម្លៃ​របស់​វា គឺ​ត្រូវ​សរសេរ​តម្លៃ​នៃ property ដែល​ទាក់ទង​នឹង​អន្តរភាព ។

p {
background: black;
color: white;
width: 200px;
overflow: hidden;
white-space: nowrap;
transition: width 1s linear .5s, background 5s ease-out;

p:hover {
background: pink;
color: black;
width: 400px;

KHODE គឺ​ជា​កម្មវិធី​សិក្សា​កូដ​គេហទំព័រ ឥត​គិត​ថ្លៃ តាម​ប្រព័ន្ធ​អ៊ីនធើណិត ។

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត