អត្ថបទ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

សិក្សា​អំពី​អត្ថបទ​នៅ​ក្នុង CSS គឺ​សិក្សា​អំពី​ការ​កំណត់ ៖

ពណ៌​អត្ថបទ

ដើម្បី​កំណត់​ពណ៌​អក្សរ គឺ​ប្រើ color ។ តម្លៃ​របស់​វា​គឺ​ជា​ពណ៌ ។

#a {
color: hsl(345, 50%, 50%);

KHODE គឺ​ឥត​គិត​ថ្លៃ​សំរាប់​ថ្ងៃ​នេះ និង​ជា​និរន្តរ៍ ។

បើ​អ្នក​ស្រឡាញ់​ការ​សិក្សា​មួយ​នេះ សូម​ជួយ​ចែក​រំលែក ។

ការ​តម្រៀប​អត្ថបទ

ដើម្បី​តម្រៀប​អត្ថបទ គឺ​ប្រើ text-align ។ រីឯ text-align-last គឺ​សំរាប់​តម្រៀប​ឃ្លា​ដែល​នៅ​បន្ទាត់​ចុង​ក្រោយ​នៃ​អត្ថបទ ។

តម្លៃ​របស់​វា​មាន ៖

តម្លៃ អត្ថន័យ
left តម្រៀប​ទៅ​ខាង​ឆ្វេង
right តម្រៀប​ទៅ​ខាង​ស្ដាំ
center តម្រៀប​មក​កណ្ដាល
justify តម្រៀប​ស្មើ​គ្នា ។
p {
text-align: left;
text-align-last: right;

KHODE គឺ​ជា​គេហទំព័រ​បង្ហាញ​ពី​មេរៀន​កូដ ចាប់​ពី​កំរិត​ដំបូង​បំផុត​ទៅ​កំរិត​ខ្ពស់ ។ KHODE គឺ​ឥត​គិត​ថ្លៃ​សំរាប់​ថ្ងៃ​នេះ និង​ជា​និរន្តរ៍ ។ KHODE មាន​បង្ហាញ​មេរៀន​ជា​អត្ថបទ វីដេអូ និង​មាន​លើក​ជា​ឧទាហរណ៍​ជាក់​ស្ដែង ដើម្បី​ធ្វើ​ឲ្យ​ការ​សិក្សា​កាន់​តែ​មាន​ប្រសិទ្ធភាព ។ KHODE ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៧ វេលា​ម៉ោង ៧​ព្រឹក ។

លម្អ​អត្ថបទ

ដើម្បី​លម្អ​អត្ថបទ គឺ​ប្រើ text-decoration ។

តម្លៃ​របស់​វា​មាន ៖

តម្លៃ អត្ថន័យ
none គ្មាន​ការ​លម្អ​អ្វី​ទាំងអស់
underline បន្ទាត់​ខាង​ក្រោម
overline បន្ទាត់​ខាង​លើ
line-through បន្ទាត់​កាត់​កណ្ដាល
p a {
color: orange;
text-decoration: none;

.ovl {
color: red;
text-decoration: overline;

.udl {
color: blue;
text-decoration: underline;

.lth {
color: darkgreen;
text-decoration: line-through;

KHODE គឺ​ជា​គេហទំព័រ​បង្ហាញ​ពី​មេរៀន​កូដ ចាប់​ពី​កំរិត​ដំបូង​បំផុត​ទៅ​កំរិត​ខ្ពស់ ។ KHODE គឺ​ឥត​គិត​ថ្លៃ​សំរាប់​ថ្ងៃ​នេះ និង​ជា​និរន្តរ៍ ។ KHODE មាន​បង្ហាញ​មេរៀន​ជា​អត្ថបទ វីដេអូ និង​មាន​លើក​ជា​ឧទាហរណ៍​ជាក់​ស្ដែង ដើម្បី​ធ្វើ​ឲ្យ​ការ​សិក្សា​កាន់​តែ​មាន​ប្រសិទ្ធភាព ។ KHODE ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៧ វេលា​ម៉ោង ៧​ព្រឹក ។ បើ​អ្នក​ស្រឡាញ់​ការ​សិក្សា​មួយ​នេះ សូម​ជួយ​ចែក​រំលែក ។

បំប្លែង​អត្ថបទ

បំប្លែង​អត្ថបទ គឺ​ធ្វើ​ឲ្យ​អត្ថបទ (ភាសាអង់គ្លេស) ប្លែង​ទៅ​ជា​អក្សរ​ធំ​ទាំងអស់​តូច​ទាំងអស់ ឬ​ផ្សេង​ពី​នេះ ។ ដើម្បី​បំប្លែង​អត្ថបទ គឺ​ប្រើ text-transform ។

តម្លៃ​របស់​វា​មាន ៖

តម្លៃ អត្ថន័យ
none គ្មាន​ការ​បម្លែង
uppercase បម្លែង​ទៅ​ជា​អក្សរ​ធំ​ទាំងអស់
lowercase បម្លែង​ទៅ​ជា​អក្សរតូច​ទាំងអស់
capitalize បម្លែង​ទៅ​ជា​អក្សរ​ធំ នៅ​ដើម​នៃ​ពាក្យ​នីមួយៗ ។ អក្សរ​ផ្សេង​ពី​ដើម​ពាក្យ គឺ​នៅ​ដដែល ។
p {
text-transform: uppercase;

wElcoME tO kHodE.

គម្លាត​អត្ថបទ

Property ប្រើ​សម្រាប់​កំណត់ ...
text-indent ប្រវែង​គម្លាត​នៃ​ការ​ចូល​បន្ទាត់ ។
letter-spacing ប្រវែង​គម្លាត​រវាង​តួ​អក្សរ​នីមួយៗ ។
word-spacing ប្រវែង​គម្លាត​ពាក្យ​នីមួយៗ ។
line-height ប្រវែង​គម្លាត​បន្ទាត់​នីមួយៗ ។

property មួយ​ចំនួន​ខាងលើ បង្ហាញ​មិន​សូវ​ប្រក្រតី​ទេ ក្នុង​ករណី​អត្ថបទ​ជា​ភាសាខ្មែរ ។

p {
text-indent: 50px;
letter-spacing: 5px;
word-spacing: 10px;
line-height: 25px;

KHODE គឺ​ជា​គេហទំព័រ​បង្ហាញ​ពី​មេរៀន​កូដ ចាប់​ពី​កំរិត​ដំបូង​បំផុត​ទៅ​កំរិត​ខ្ពស់ ។ KHODE គឺ​ឥត​គិត​ថ្លៃ​សំរាប់​ថ្ងៃ​នេះ និង​ជា​និរន្តរ៍ ។ KHODE មាន​បង្ហាញ​មេរៀន​ជា​អត្ថបទ វីដេអូ និង​មាន​លើក​ជា​ឧទាហរណ៍​ជាក់​ស្ដែង ដើម្បី​ធ្វើ​ឲ្យ​ការ​សិក្សា​កាន់​តែ​មាន​ប្រសិទ្ធភាព ។ KHODE ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៧ វេលា​ម៉ោង ៧​ព្រឹក ។ បើ​អ្នក​ស្រឡាញ់​ការ​សិក្សា​មួយ​នេះ សូម​ជួយ​ចែក​រំលែក ។

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត