រចនា​សម្ព័ន្ធ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

សិក្សា​អំពី CSS គឺ​សិក្សា​អំពី ២ ចំណុច ៖

Selector

Selector ប្រើ​សំរាប់​ចាប់​យក​អ្វី​មួយ​មក​រចនា ។

ដើម្បី​រចនា​លើ
ដំបូង​ត្រូវ​ចាប់​វា​ឲ្យ​បាន​សិន ។ បន្ទាប់​ពី​ចាប់បាន​ហើយ ទើប​រចនា​លើ​វា​បាន ។

ចាប់​យក​ទៅ​តាម... របៀប​សរសេរ
ឈ្មោះ​ធាតុ ឈ្មោះ​ធាតុ
ឈ្មោះ​ថ្នាក់ .ឈ្មោះ​ថ្នាក់
ឈ្មោះ​អត្តសញ្ញាណ #ឈ្មោះ​អត្តសញ្ញាណ
h2 {
background:pink;

.a {
color:red;

#b {
background:yellow;
color:blue;

អំពី KHODE

ស្វាគមន៍​មក​កាន់ KHODE ។

ឥត​គិត​ថ្លៃ សំរាប់​ថ្ងៃ​នេះ និង​ជា​និរន្តរ៍ ។

សូម​ជួយ​ចែក​រំលែក ។

Selector នៅ​មាន​ច្រើន​ជាងនេះ​ទៀត ។ នេះ​ជា​ទំព័រ​មេរៀន Selector ។

Property

Property ប្រើ​សំរាប់​កំណត់​លក្ខណៈ​ទៅ​ឲ្យ​អ្វី​ដែល​ចាប់​មក ។ Property ត្រូវ​សរសេរ​នៅ​ក្នុង {} ដែល​នៅ​បន្ទាប់​ពី selector ។

កំណត់​អក្សរ​ឲ្យ​មាន​ពណ៌​ក្រហម ។ ពណ៌​គឺ​ជា​ឈ្មោះ Property ។ រីឯ​ក្រហម​គឺ​ជា​តម្លៃ​នៃ property ពណ៌ ។

រចនាសម្ព័ន្ធ Property ៖

ឈ្មោះ : តម្លៃ;
h2 {
background:purple;

.a {
color:red;

#b {
background:green;
color:white;

អំពី KHODE

KHODE ជា​ស្នាដៃ​របស់​ខ្មែរសុទ្ធសាធ ។

KHODE គឺ​ពណ៌​ប្រផេះ តែ KHODE ចង់​ឲ្យ​កម្ពុជា​ពោរពេញ​ដោយ​ពណ៌​បៃ​តង ។

សូម​ជួយ​ចែក​រំលែក ។

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត