អំពី Selector

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

មុន​នឹង​ធ្វើ​ការ​រចនា​លើ​អ្វី​មួយ ដំបូងត្រូវ​ចាប់​យក​ធាតុ​នោះ​មក​សិន ។ ការ​ចាប់​យក​អ្វី​មួយ​មក​រចនា វា​ត្រូវ​បាន​ហៅ​ថា Selector ។

Selector មូលដ្ឋាន

Selector ១
របៀប​សរសេរ ឧទាហរណ៍ អត្ថន័យ
* * ចាប់​គ្រប់​ធាតុ​ទាំងអស់
ឈ្មោះ​ធាតុ h2 ចាប់

.ឈ្មោះ​ថ្នាក់ .a ចាប់ធាតុ​ដែល​មាន class a
#ឈ្មោះ​អត្តសញ្ញាណ #b ចាប់ធាតុ​ដែល​មាន id b
Selector ២
របៀប​សរសេរ ឧទាហរណ៍ អត្ថន័យ
ធាតុ ធាតុ main p ចាប់
ដែល​នៅ​ក្នុង

ធាតុ > ធាតុ main > .info ចាប់ធាតុ​ដែល​មាន class info ដែល​ជា​កូន​របស់

ធាតុ + ធាតុ h2 + p ចាប់
ដែល​នៅ​បន្ទាប់​ពី

ធាតុ ~ ធាតុ main ~ footer ចាប់
ដែល​នៅ​បន្ត​ពី

សរសេរ​ជាប់​គ្នា p.a.b ចាប់
ដែល​មាន class a និង class b
ធាតុ,ធាតុ,... ul, ol, .list ចាប់

និង​ធាតុ​ដែល​មាន class list
* { ​color: blue; }
main p {
font-size: 20px;

main > p {
border-left: 5px solid green;

.a.b {
text-decoration: none;

.a {
text-decoration: underline;

#greeting { background: pink; }
main ~ footer {
border: 2px solid red;

main + footer {
text-decoration: underline;
font-weight: bold;

P tag ID greeting

P tag CLASS a

P tag CLASS a និង b

P tag CLASS a

footer 0

footer 1

footer 2

ចាប់​តាម attribute

ដើម្បី​ចាប់​យក​ធាតុ​ទាំងឡាយ​ទៅ​តាម attribute ណាមួយ ត្រូវ​ប្រើសញ្ញា "[]" ហើយ​ត្រូវ​សរសេរ​លក្ខណៈ​នៃ attribute នោះ នៅ​ក្នុង ។

(ឈ្មោះ attribute តាង​ដោយ attr)

របៀប​សរសេរ ឧទាហរណ៍ ចាប់​ធាតុ​ដែល​មាន attribute ...
[attr] [title] title
[attr = តម្លៃ] [target=_blank] target តម្លៃ _blank
[attr ~= តម្លៃ] [title~=Khode] title តម្លៃមាន​ពាក្យ Khode
[attr |= តម្លៃ] [lang|=km] lang តម្លៃ​ផ្ដើម​ដោយ km
[attr ^= តម្លៃ] [title^="Welcome to"] title តម្លៃ​នាំ​មុខ​ដោយ​ឃ្លា Welcome to
[attr $= តម្លៃ] [src$=".jpg"] src តម្លៃ​បញ្ចប់​ដោយ .jpg
[attr *= តម្លៃ] [href*=khode] href តម្លៃ​មាន​អក្សរ​ khode

តម្លៃ attribute ណា​ដែល​មាន​សញ្ញា​ដក​ឃ្លា ត្រូវ​សរសេរ​តម្លៃ​នោះ​នៅ​ក្នុង​អព្ភន្តរសញ្ញា ។

[title^=khode] {
background: lightgreen;

[title|=khode] {
text-decoration: underline;

[title="khode academy"] {
font-variant: small-caps;

Khode Academy

Khode Academy

Khode Academy

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត