ពុម្ពអក្សរ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

សិក្សា​អំពី​ពុម្ព​អក្សរ​នៅ​ក្នុង CSS គឺ​សិក្សា​អំពី​ការ​កំណត់ ៖

រចនាបទ​អក្សរ

ដើម្បី​រចនាបថ​ទៅ​ឲ្យ​ពុម្ពអក្សរ ត្រូវ​ប្រើ font-style ។

តម្លៃ​របស់​វា​មាន ៖

តម្លៃ អត្ថន័យ
normal ធម្មតា
italic ទ្រេត
oblique បញ្ឆិត
[lang=en] {
font-style: italic;

KHODE គឺ​ឥត​គិត​ថ្លៃ​សំរាប់​ថ្ងៃ​នេះ និង​ជា​និរន្តរ៍ ។

បើ​អ្នក​ស្រឡាញ់​ការ​សិក្សា​មួយ​នេះ សូម​ជួយ​ចែក​រំលែក ។

កម្រាស់​អក្សរ

កម្រាស់​ពុម្ពអក្សរ យើង​អាច​កំណត់​បាន​ដោយ​ប្រើ font-weight ។

តម្លៃ
តម្លៃ អត្ថន័យ
normal ធម្មតា
bold ក្រាស់
bolder កាន់​តែ​ក្រាស់
lighter ស្ដើង
100
200
300
400
500
600
700
800
900
ជា​លេខ​ដែល​បង្ហាញ​អំពី​កម្រាស់​ជាក់លាក់ ។ ពុម្ព​អក្សរ​មួយ​ចំនួន​ធំ មិន​ត្រូវ​បាន​បង្កើត​គ្រប់​កម្រាស់​ទាំងអស់​នោះ​ទេ ។
កម្រាស់ 400 គឺ​ដូច normal ។
កម្រាស់ 700 គឺ​ដូច bold ។
p span {
font-weight: bold;

KHODE គឺ​ឥត​គិត​ថ្លៃ​សំរាប់​ថ្ងៃ​នេះ និង​ជា​និរន្តន៍ ។

បើ​អ្នក​ស្រឡាញ់​ការ​សិក្សា​មួយ​នេះ សូម​ជួយ​ចែក​រំលែក ។

ទំហំ​អក្សរ

ដើម្បី​កំណត់​ទំហំ​អក្សរ គឺ​ប្រើ font-size ។

តម្លៃ
តម្លៃ អត្ថន័យ
mediumm មធ្យម ។ (តម្លៃ​ដើម)
xx-small តូច​ខ្លាំង
x-small តូច​មធ្យម
small តូច
large ធំ
x-large ធំ​មធ្យម
xx-large ធំ​ខ្លាំង
smaller តូចជាង​ទំហំ​អក្សរ​នៃ​ធាតុ​ដែល​ផ្ទុក​វា
larger ធំជាង​ទំហំ​អក្សរ​នៃ​ធាតុ​ដែល​ផ្ទុក​វា
ខ្នាត​ប្រវែង ប្រើ​ខ្នាត​ប្រវែង​ដែល​បាន​សិក្សា​កន្លង​មក
p span {
font-size: xx-large;

KHODE គឺ​ឥត​គិត​ថ្លៃ​សំរាប់​ថ្ងៃ​នេះ និង​ជា​និរន្តន៍ ។

បើ​អ្នក​ស្រឡាញ់​ការ​សិក្សា​មួយ​នេះ សូម​ជួយ​ចែក​រំលែក ។

ទម្រង់​អក្សរ

ដើម្បី​កំណត់​ទំហំ​អក្សរ គឺ​ប្រើ font-variant ។

តម្លៃ​របស់​វា

តម្លៃ អត្ថន័យ
normal ធម្មតា
small-caps បង្ហាញ​អក្សរ​តូច ដោយ​ប្រើ​អក្សរ​ធំ​ដែល​មាន​ទំហំ​តូច
p {
font-variant: small-caps;

Welcome to Khode

ពុម្ពអក្សរ

ដើម្បី​កំណត់​ពុម្ពអក្សរ គឺ​ប្រើ font-family ។ តម្លៃ​របស់​វា គឺ​ឈ្មោះ​ពុម្ព​អក្សរ និង​ប្រភេទ ។

p {
font-family: arial, "khmer os freehand", sans-serif;

KHODE គឺ​ឥត​គិត​ថ្លៃ​សំរាប់​ថ្ងៃ​នេះ និង​ជា​និរន្តន៍ ។

បើ​អ្នក​ស្រឡាញ់​ការ​សិក្សា​មួយ​នេះ សូម​ជួយ​ចែក​រំលែក ។

ឧទាហរណ៍​ខាងលើ ៖

ឈ្មោះ​ពុម្ពអក្សរ​ដែល​មាន​ការ​ដកឃ្លា ត្រូវ​សរសេរ​នៅ​ក្នុង​អព្ភន្តរសញ្ញា ។

ការ​កំណត់​ពុម្ពអក្សរ​តាម​វីធី​ខ្លី

ដើម្បី​កំណត់ property ទាំង​ឡាយ​ដែល​ទាក់​ទង​នឹង​ពុម្ព​អក្សរ គឺ​ប្រើ font ។ តម្លៃ​របស់​វា មាន​ទម្រង់ ៖

font: រចនាបថ ទម្រង់ កម្រាស់ ទំហំ​/​កម្ពស់​បន្ទាត់ ពុម្ពអក្សរ;

យើង​អាច​មិន​កំណត់​ទាំងអស់ ក៏​បាន​ដែរ ។

p {
font: italic bold large arial, "khmer os freehand", sans-serif;

KHODE គឺ​ឥត​គិត​ថ្លៃ​សំរាប់​ថ្ងៃ​នេះ និង​ជា​និរន្តន៍ ។

បើ​អ្នក​ស្រឡាញ់​ការ​សិក្សា​មួយ​នេះ សូម​ជួយ​ចែក​រំលែក ។

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត