ការបង្ហាញ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

កាលនៅ HTML យើង​បាន​សិក្សា​អំពី​បណ្ដុំ ដែល​វា​ត្រូវ​បាន​ចែក​ជា ២ គឺ

ធាតុ​មាន​លក្ខណៈ ជា​ដុំ ឬ​ក្នុង​បន្ទាត់​នោះ ដោយ​សារ​តែ​វា​ទទួល​ប្រតិកម្ម​ពី display ដែល​ត្រូវ​បាន​កំណត់​ស្រេចៗ​នៅ​ក្នុង CSS ។ ក្នុង​មេរៀន​នេះ យើង​សិក្សា​អំពី​តម្លៃ​នៃ display ។

មូលដ្ឋាន​នៃ display

តម្លៃ​នៃ display

តម្លៃ​នៃ display ដែល​យើង​ត្រូវ​សិក្សា​នៅ​ក្នុង​ចំណុច​នេះ​មាន

តម្លៃ អត្ថន័យ
none ប្រអប់​នោះ​នឹង​មិន​បង្ហាញ​រូបរាង​ទេ ។
block បង្ហាញ​ជា​ដុំ ។
វា​ផ្ដាច់​ខ្លួន​វា​ពី​គេ​ពី​ឯង ។
ប្រវែង​ផ្ដេក​របស់​វា​លាត​សន្ធឹង​ពេញ​ធាតុ​ដែល​ផ្ទុក​វា ។
inline បង្ហាញ​ក្នុង​បន្ទាត់ ។
មិន​អាច​កំណត់​ប្រវែង​ទៅ​ឲ្យ​វា​បាន​ទេ ។
inline-block បង្ហាញ​ក្នុង​បន្ទាត់​ដូច inline តែ​យើង​អាច​កំណត់​ប្រវែង​ទៅ​ឲ្យ​វា​បាន ។
list-item បង្ហាញ​លក្ខណៈ​ដូច
(មាន​ចុច​នៅ​ពី​មុខ) ។
.block {
display: block;
background: pink;

.inline {
display: inline;
background: yellow;

.inline-block {
display: inline-block;
background: aqua;

.list-item {
display: list-item;
margin-left: 25px;
list-style-type: square;
background: lightgreen;

.none { display: none; }
div { width: 50%; }

block

inline

inlint-block

none

list-item

តម្លៃ table

តម្លៃ​នៃ display

តម្លៃ​នៃ display ដែល​យើង​ត្រូវ​សិក្សា​នៅ​ក្នុង​ចំណុច​នេះ​មាន

តម្លៃ អត្ថន័យ
table បង្ហាញ​លក្ខណៈ​ដូច

ទំហំ​វា​ប្រែប្រួល​ទៅ​តាម​របស់​ដែល​វា​ផ្ទុក ។
ផ្ដាច់​ខ្លួន​វា​ពី​គេ​ពីឯង ។
table-caption បង្ហាញ​លក្ខណៈ​ដូច <caption> ។
table-column-group បង្ហាញ​លក្ខណៈ​ដូច <colgroup> ។
table-header-group បង្ហាញ​លក្ខណៈ​ដូច

table-footer-group បង្ហាញ​លក្ខណៈ​ដូច

table-row-group បង្ហាញ​លក្ខណៈ​ដូច

table-cell បង្ហាញ​លក្ខណៈ​ដូច

table-column បង្ហាញ​លក្ខណៈ​ដូច <col> ។
table-row បង្ហាញ​លក្ខណៈ​ដូច

តម្លៃ​ទាំង​ប៉ុន្មាន​ខាង​លើ មិន​សូវ​ត្រូវ​បាន​ប្រើ​នោះ​ទេ ។

ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត