រចនា​គេហទំព័រ

អ្នកសិក្សា

មេរៀន​នេះ​ត្រូវ​បាន​រៀបរៀង​ឡើង​សំរាប់​អ្នក​សិក្សា​ដែល​មាន​បំណង​ចង់​រចនា​ ក៏​ដូចជា​ផ្ដល់​ភាព​រស់​រវើក​ទៅ​ឲ្យ​គេហទំព័រ ។ ដោយមាន​ភ្ជាប់​ជាមួយ​នឹង​វីដេអូ​មួយ​ចំនួន អ្នក​សិក្សា​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចាប់​យក​ផ្នែក​នានា​នៃ​មេរៀន ។

តម្រូវការ

អ្នក​សិក្សា​មេរៀន​នេះ គឺ​តម្រូវ​ឲ្យ​ចេះ​កូដ HTML ជាមុន​សិន ។ បើ​អ្នក​មិន​ទាន់​ចេះ​កូដ HTML ទេ អ្នក​អាច​សិក្សាមេរៀន HTML ដោយ​ចូល​ទំព័រ​មេរៀន HTML ។

អនុវត្ត​ជាក់ស្ដែង

គ្រប់​ចំណុច​ដែល​បាន​បង្ហាញ តែង​មាន​ភ្ជាប់​ជាមួយ​នូវ​ការ​អនុវត្ត​ជាក់ស្ដែង ដែល​មាន​សណ្ឋាន​ដូច​ប្រអប់​នេះ ។ វា​គឺ​ជា​ឧបករណ៍មួយ​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ការងារ Khode សំរាប់​សម្រួល​ដល់​ការ​អនុវត្ត​កូដ​របស់​អ្នក​សិក្សា​គ្រប់​រូប ។ អ្នក​អាច​សរសេរ​កូដ​នៅ​ក្នុង​នោះ ហើយ​មើល​ចម្លើយ​បាន​ភ្លាមៗ​តែ​ម្ដង ។

h2 {
    background: #808080;
    color: #fff;
}
<h2>KHODE ACADEMY</h2>
<p>ស្វាគមន៍​មក​កាន់ KHODE</p>
<p>មេរៀន​កូដ​កុំព្យូទ័រ ជា​ភាសាខ្មែរ ឥត​គិត​ថ្លៃ</p>
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត